Home ព័ត៌មានអន្តរជាតិ ចិន​សម្តែង​កា...

ចិន​សម្តែង​ការព្រួយបារម្ភ នៅពេល​អូស្ត្រាលី ឥណ្ឌា ជប៉ុន​និង​អាម៉េរិក​រួមគ្នា​ធ្វើ​សមុទ្រ​ទ័ពជើងទឹក​

​ប្រែ​សម្រួលៈ​វាសនា​៖​ចិន​មិន​សប្បាយចិត្ត​ចំពោះ​សមយុទ្ធ​កងទ័ពជើងទឹក​នៅក្នុង​សមុទ្រ​ឥណ្ឌា ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​លោកខាងលិច​។​

​នាវា​ទ័ពជើងទឹក យន្តហោះ​និង​ទាហាន​ទៅ​ពី​អូស្ត្រាលី ឥណ្ឌា ជប៉ុន​និង​សហរដ្ឋ​អាម៉េរិក បានចាប់ផ្តើម​សមយុទ្ធ​Malabar​នៅ​ឆកសមុទ្រ​បឹង​ហ្កា​ល់​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​វិច្ឆិកា ។​ការហ្វឹកហាត់ ដែល​រួម​​មាន​ការបាញ់​គ្រាប់​ពិត​ផង ជា​ការបង្ហាញ​សាច់ដុំ​យោធា​និង​ដើម្បី​បង្ហាញ​សមត្ថភាព​កល​យុទ្ធ​របស់​ប្រទេស​នី​មួយៗ​។​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​(​ចិន​)​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​​របស់​តំបន់ នៅពេល​ការហ្វឹកហាត់​រយៈពេល​៣​ថ្ងៃ​បានចាប់ផ្តើម​។​

​សមយុទ្ធ​នេះ ក៏​មាន​ការចូលរួម​ពី​នាវា​មុជទឹក ប្រតិបត្តិការ​ប្រឆាំង​សង្គ្រាម​អាកាស និង​បេសកកម្ម​ចាក់​សាំង​ក្នុង​អាកាស​។​

​លោក​វ៉ាង វេន​ប៊ីន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា​«​សន្តិភាព​និង​ស្ថិរភាព​សំខាន់​ជាង​គេ​នៃ​ការគិត​របស់​មហាអំណាច​ខាងកើត​។​យើង​សង្ឃឹមថា សមយុទ្ធ​យោធា​របស់​ប្រទេស​ទាំងនេះ​​គួរ​ចូលរួម​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​តំបន់ ជាជាង​ស្ថិតក្នុង​ផ្លូវ​ផ្ទុយ​ពីនេះ​»​។​

​សមយុទ្ធ​នេះ​ត្រូវបាន​រៀបចំ​ធ្វើឡើង​ចំ​ពេល​ចិន​និង​ឥណ្ឌា​មាន​ភាព​តានតឹង​នឹង​គ្នា​អំពី​ជម្លោះព្រំដែន​ដែល​នាំ​ដល់​ការប៉ះទង្គិច​មួយ​បណ្តាល​អោយ​ទាហាន​ឥណ្ឌា​២០​នាក់​ស្លាប់​កាលពី​ខែ​មិថុនា​។​

​ចិន​ក៏​ថ្កោលទោស​អាម៉េរិក​ចំពោះ​ការអនុម័ត​លក់​សព្វាវុធ​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​អោយ​កោះ​តៃវ៉ាន់​និង​សមយុទ្ធ​យោធា​របស់​អាម៉េរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

​នាវា​ពិឃាត នាវា​ហ្វ្រី​ហ្កា​ត និង​ឧទ្ធម្ភាគចក្ររ​បស់ទ័ព​ជើង​ទឹក រួម​ទាំង​នាវាមុជទឹក ត្រូវ​បាន​កងកម្លាំង​សម្ពន្ធមិត្ត​បញ្ជូនមក​ចូលរួម​សមយុទ្ធ​នៅ​សមុទ្រ​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...