ប៉ូលិស​ហ្វីលីពីន​ជាង​៦០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅលើ​កោះ​ទេសចរណ៍​Boracay ដើម្បី​ចាំំ​ដេញ​ពួក​ទេសចរ បន្ទាប់​ពី​កោះ​នេះ ក្លាយទៅជា​កន្លែង​កខ្វក់​ខ្លាំង​

3347
ចែករម្លែក

​ប៉ូលិស​បង្ក្រាប​កុបកម្ម​ជាង​៦០០​នាក់​នាក់​ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​ប្រាប់​ភ្ញៀវទេសចរ​ឱ្យ​ចាកចេញ​ពី​កោះ​Boracay ដែល​ជា​កោះ​មួយ​ក្នុងចំណោម​កោះ​ជាច្រើន​​ដែល​មាន​ទេសចរ​ច្រើន​បំផុត​នៅ​ប្រទេស​ហ្វីលីពីន ក្រោយ​ពី​វា​ត្រូវបាន​បញ្ជា​ឱ្យ​បិទ​រយៈពេល​៦​ខែ ដោយសារតែ បរិស្ថាន​កខ្វក់​ខ្លាំង​ឡើង​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​ហៅ​កោះ​ទេសចរណ៍ Boracay ថា​ជា​កន្លែង​ចាក់សំរាម​មាន​ក្លិនស្អុយ​កខ្វក់ បន្ទាប់ពី​មាន​ការភ័យខ្លាច​ថា​វា​អាច​​ក្លាយទៅជា​មាន​មេរោគ ដោយសារ​ទឹកលូ​សម្អុយ​។​

​បន្ទាប់មក លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បានទាមទារ​ឱ្យ​បិទ​កោះ​នេះ ចំពោះ​ពួក​អ្នកទេសចរ រយៈពេល​៦​ខែ គឺ​គិត​ចាប់ពី​ថ្ងៃទី​២៦​ខែ​មេសា​នេះ​តទៅ ដើម្បី​សំអាត​ទឹកលូ​ស្អុយ​និង បំផ្លាលចោល​សំណង់​ខុសច្បាប់​៕ដោយ៖សុខា/SN


​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​បញ្ជា​ឱ្យ​បិទ​កោះ​Boracay ចំពោះ​ពួក​អ្នកទេសចរ រយៈពេល​៦​ខែ គឺ​ចាប់ពី​ថ្ងៃទី​២៦​ខែ​មេសា​នេះ តទៅ ដើម្បី​សំអាត​ទឹកលូ​ស្អុយ​និង បំផ្លាលចោល​សំណង់​ខុសច្បាប់​

 

ទីតាំងផ្សាយពាណិជ្ជកម្ម