Home ព័ត៌មានអន្តរជាតិ បៃ​ដិនថា​លោក​...

បៃ​ដិនថា​លោក​កំពុង​ស្ថិត​លើផ្លូវ​ឆ្ពោះទៅកាន់​ជ័យជម្នះ តែ​ត្រាំ​ថា​លោក​ឈ្នះ​«​ធំ​»

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​,​អាម៉េរិក​៖ ​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​បាន​ឈាន​ដល់​ចំណូ​ច​កំពូល​ដោយ​អ្នកបោះឆ្នោត​តស៊ូ​តម្រៀបជួរ​ដ៏​វែង​និង​ការ​គំរាម​ពី​ការឆ្លង​វីរុស​កូរ៉ូណា​ដើម្បី​បោះឆ្នោត​​គាំទ្រ បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ឬ គូ​ប្រជែង​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។​

​ប្រជាជន​អាម៉េរិក​ជិត​១០០​លាន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពីមុន​នៅ​អាម៉េរិក នៅក្នុង​ការបោះឆ្នោត​មួយ​ដែល​ត្រូវ​គ្របដណ្តប់​ដោយ​បញ្ហា​ដោះស្រាយ​ជំងឺឆ្លង ព្រមទាំង​​បញ្ហា​ជុំវិញ​យុត្តិធម៌​ពូជសាសន៍ និង​ការដឹកនាំ​សេដ្ឋកិច្ច​។​

​ជាថ្មីទៀត លោក​ត្រាំ​បាន​យក​ឈ្នះ​ការព្យារ​ណ៍និង​ការស្ទង់មតិ ដោយ​ប្រជាជន​អាម៉េរិក​បង្ហាញ​ការគាំទ្រ​លោក​យ៉ាងរឹងមាំ​នៅ​ទូទាំង​តំបន់​Sun Belt ។​

​ប្រធានាធិបតី​ត្រាំ បាន​ឈ្នះ​នៅ​រដ្ឋ​សំខាន់ៗ ដូចជា​រដ្ឋ​តិច​សាស់ ផ្លរីដា អូ​ហៃ​យ៉ូ និង​អា​អូ​វ៉ា នៅពេល​គូប្រជែង ចូ បៃ​ដិន នាំមុខ​នៅ មីន​ណេ​សូ​តា ។​តិច​សាស់​មាន​សន្លឹកឆ្នោត​តំណាង​៣៨​សម្លេង ផ្លរីដា​២៩​សម្លេង អូ​ហៃ​យ៉ូ ១៨​សម្លេង និង​អា​អូ​វ៉ា​ចំនួន​៦​។ មីនេ​សូតា មាន​១០​សម្លេង​។​

​លោក​បៃដិនកា​លពី​យប់​ថ្ងៃ​អង្គារ បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​អត់ធ្មត់​និង​ថា​លោក​រំពឹង​ថា​លោក​កំពុង​ស្ថិត​លើផ្លូវ​ឆ្ពោះ​កាន់ការ​ឈ្នះឆ្នោត ចំ​ពេល​លទ្ធផល​បង្ហាញ​ការ​ឈ្នះ​ចាញ់​ប្រកៀក​ប្រកិត​និង​នាំមុខ​​លោក​ត្រាំ​តិចតួច​ប៉ុណ្ណោះ​។​

​ក្នុង​ការឆ្លើយតប លោក​ត្រាំ​បាន​និយាយថា​លើក​នេះ​លោក​ឈ្នះ​«​ធំ​» និង​បាន​ចោទប្រកាន់​ពួក​ប្រជាធិបតេយ្យ​ថា​ព្យាយាម​លួច​បន្លំ​សន្លឹកឆ្នោត​។​ត្រាំ​បាន​សរសេ​បង្ហោះ​ក្នុង​ទ្វី​ត​ធឺ​ថា «​យើង​កើន​សម្ល​ង​ខ្លាំង​​តែ​ពួកគេ​ព្យាយាម​លួច​បន្លំ​ការបោះឆ្នោត​។​យើង​នឹង​មិន​អនុញ្ញាតអោយ​ពួកគេ​ធ្វើ​វា​ទេ​។​សន្លឹក​ឆ្នោត​មិន​អាច​គូស​បានទេ បន្ទាប់ពី​ការបោះឆ្នោត​បាន​បិទ​»​។​

​ទ្វី​ត​ធឺ ក្រោយមក​បាន​ដាក់​សញ្ញា​និង​បិទ​សារ​របស់​ត្រាំ ដោយ​និយាយថា​«​មាតិការ​ខ្លះ​ឬ​ទាំងអស់​ដែល​ត្រូវបាន​ចែ​ករំ​លែ​ក្នុង​ទ្វី​ត​ធឺ​នេះ ត្រូវ​បាន​ជំទាស់​និង​អាច​នាំ​ដល់​ការយ​ល់ុស​អំពី​ការបោះឆ្នោត​​ឬ​ដំណើរការ​ផ្សេងៗ​»​។​

​សំរាប់​ពួក​ប្រជាធិបតេយ្យ យប់​ថ្ងៃ​អង្គារ​ទី​០៣​វិច្ឆិកា ២០២០ ធ្វើអោយ​គេ​នឹក​ដល់​យប់​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ នៅពេល​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​នាំមុខ​យ៉ាងរឹងមាំ​តែ​បែរជា​រលាយ​ដូច​ទឹកកក​​ត្រូវ​ថ្ងៃ​នៅពេល​តូ​តាល់​សន្លឹកឆ្នោត​សរុប​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular