Home កម្សាន្ត ម៉ូ​លីកា ផ្តល...

ម៉ូ​លីកា ផ្តល់​ថវិកា​ជួយ​ដល់​កុមារកំព្រា​នៅ​ខេត្តសៀមរាប​

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: អ​តី​តារាចម្រៀង​ក្នុង​ផលិតកម្ម Rock នឹង​ស្វាមី បាន​ឧបត្ថម្ភ​ថវិកា ចំនួន​១​ពាន់​ដុល្លារ តាមរយៈ​លោកស្រី ហ៊ុន ស៊ី​ណាត ដើម្បី​ជួយ​ដល់​កុមារកំព្រា នៅ​ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​សារ ថ្លែងអំណរគុណ ដល់​តារាចម្រៀង អ្នកនាង ម៉ូ​លីកា និង​ស្វាមី របស់លោក​ស្រី ហ៊ុន ស៊ី​ណាត នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​ក្នុង​ខ្លឹមសារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ លោកស្រី ហ៊ុន ស៊ី​ណាត បាន​រៀបរាប់ថា «​តាំង​នាម​កូនស្រី នឹម វណ្ណៈ ប្រធាន​អង្គការ​សប្បុរសធម៌​កម្ពុជ​កុលបុត្រ សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន ដែល​បាន​ជួយ​ថវិការ​ដល់​កុមារកំព្រា​ដែល​ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់ នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ 1-​កូនប្រុស​ហុង ម៉ា​នុ​ណ និង​កូនស្រី​អឿន ម៉ូ​លីកា ម្ចាស់​ហាង Nk Molika Beauty Trading Co.LTD 1000​ដុល្លា​។​សូម​ជូនពរ​ដល់​កូនៗ​ទាំងអស់​សូម​ឲ្យ​បាន​ជួបតែ​និង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​»

​ចំណែក​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ ម៉ូ​លីកា ក៏បាន​ថ្លែង​សារ​អំណរគុណ ដល់ លោកស្រី ហ៊ុន ស៊ី​ណាត ដែលមាន​ចិត្ត​សណ្តោស​ប្រណី និង​ការស្រលាញ់​រាប់អាន​ក្រុមគ្រួសារ​នាង ជាពិសេស​កូនស្រី​របស់​នាង ដែល លោកស្រី ស្រលាញ់​បីបម ដូចជា​កូនចៅ​បង្កើត​ដូច្នេះ​ដែរ​។ ម៉ូ​លីកា សរសេរ​សំណេរ​យ៉ាងខ្លី​និង​មាន​អត្ថន័យ​ថា «​នី​តា កូន​ម្ដាយកូន​មានសំណាង​ណាស់​បាន​លោកជំទាវ​ពរ​កូន សូម ឲ្យ​កូន​រៀន​ចេះ​ឆ្លាត ធ្វើជា​មនុស្ស​ល្អ ចេះ​ជួយ​ដល់​សង្គម អោយ​ឆ្លងតាម លោកជំទាវ​យាយ ហ៊ុន ស៊ី​ណាត ណា​កូន ថ្ងៃនេះ មកលេង​ជំទាវ​ម៉ែ សប្បាយ​ណាស់​»

​សូមជម្រាបថា ជា​ញឹកញាប់​គេ​តែងតែ​ឃើញ​ម៉ូ​លីកា ម្ចាស់​ហាង​NK Molika Beauty Trading Co.Ltd បង្ហាញ​សកម្មភាព​សប្បុរសធម៌​ជា​បន្ដរ​បន្ទាប់ ចូលរួម​ដល់​សង្គម ដូចជា​ការបរិច្ចាគ​នូវ​ថវិការ មួយចំនួន ជូន​ដល់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​ជនរងគ្រោះ​ដោយ​ទឹកជំនន់ មិនតែប៉ុណ្ណោះ ម៉ូ​លីកា ក៏​ធ្លាប់​ផ្ដល់​ថវិកា មួយចំនួន ជួយ​ដល់​ជនក្រីក្រ និង​អ្នកសិល្បៈ​ដែល​ទីទ័ល កន្លងមក​ផងដែរ​។ សកម្មភាព​បែបនេះហើយ​ទើប​គេ​ហៅ​ម៉ូ​លីកា ថា ជា​តារា​ចិត្ត​ធ៌​ម​ម្នាក់ ដែល​សកម្ម ក្នុង​ការងារ​សប្បុ​រធ​ម៌ ហើយ​នាង​នឹង​បន្ដរ​ធ្វើ​កិច្ចការ​នេះ​តទៅទៀត​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...

អ្នក​វិជ្ជមាន​កូ​វីដ ១៩ ត...

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំព...

បង្ក្រាប​ទីតាំង​បើក​លេងល្...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំព...