Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​អះអាងថា ការផ្គត់ផ្គង់​អគ្គីសនី​ត្រូវតែដើរ​ឲ្យ​ទាន់​ការ​អភិ​វ​ឌ្ឈ​ន៍​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ថាមពល បាន​លើកឡើងថា បន្ទាប់ពី​ស្ថានភាព​នៃ​ជម្ងឺ​កូ​វីដ​១៩​បាន​ធូរស្រាល សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​ក្នុងនោះ​ការ ផ្គត់ផ្គង់​វិស័យ​អគ្គិសនី​ដាច់ខាត​ត្រូវតែដើរ​ឲ្យ​ទាន់​នៃ​ការអភិវឌ្ឍន៍​រីកចម្រើន​ទាំងនោះ​ដូចគ្នា​ដែរ​។​

​លោក​បាន​អះអាង​បែបនេះ​គឺ​នៅក្នុង​ជំនួប​ការងារ ជាមួយនឹង លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ ក្រសួង​។​

​លោក ស៊ុយ សែម បាន​មានប្រសាសន៍ថា ការអភិវឌ្ឍន៍​វិស័យ​អគ្គិសនី​កាលពី​ចុងឆ្នាំ​២០១៩ កន្លងទៅ កម្ពុជា​បាន​ជួបប្រទះ​អំពី​បញ្ហា​កង្វះ​អគ្គិសនី​បន្តិច​ប​ន្ទួ​ច មូលហេតុ​វា​រី​អគ្គិសនី​ខ្វះខាត​ទឹក ដោយសារ​កា​រប​ម្រែ​ប្រួល​អាកាសធាតុ​។

​លោក​បន្តថា ឆ្លងតាម​ការខ្វះខាត​អគ្គិសនី​នេះ ក្រសួង​បានរៀបចំ​ផែនការមេ​ឡើងវិញ​ដោយ ចែកចេញជា​ពីរ​ដំណាក់កាល ក្នុងនោះ​សម្រាប់​ដំណាក់កាល​មធ្យម​២០២០-២០៣០ និង​ដំណាក់ កាល​រយៈពេល​វែង​២០២០-២០៤០​។​

​លោក​បញ្ជាក់ទៀតថា បន្ទាប់ពី​ស្ថានភាព​កូ​វីដ​១៩​បាន​ធូរស្រាល ឬ​ត្រឡប់មកវិញ​ជាធម្មតា នេះ​ជាការ​ច្បាស់​ណាស់​ថា សេដ្ឋកិច្ច​នៅ​កម្ពុជា​នឹង​ងើបឡើង​វិញ ដូច្នេះ​ការផ្គត់ផ្គង់​អគ្គិសនី ពិត​ជាមាន​សារៈសំខាន់​ណាស់ និង​ដាច់ខាត​ត្រូវតែដើរ​ឲ្យ​ទាន់​នៃ​ការអភិវឌ្ឍន៍​។

​នាឱកាស​នោះ លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ បាន​លើកឡើងថា បញ្ហា​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ប៉ះពាល់ លើ​ពិភពលោក និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ក៏ប៉ុន្តែ​អ្វីដែល​សំខាន់ កម្ពុជា​-​ជប៉ុន ត្រូវ​សហការគ្នា សម្រាប់​ដំណើរ​ឆ្ពោះទៅ​ថ្ងៃ​អនាគត​តាមរយៈ​នៃ​ការពិគ្រោះ​ផ្លាស់ ប្តូ​យោបល់​ទៅវិញទៅមក ដើម្បី​ជម្រុញ​បង្កើតឡើង​នូវ​គម្រោង​ល្អៗ​ថែមទៀត​រវាង​ប្រទេស ទាំងពីរ​។​

​សូមបញ្ជាក់ថា គោលបំណង​នៃ​ជំនួប​ការងារ​ខាងលើនេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ផ្តោតលើ ប្រធានបទ​សំខាន់ៗ ដូចជា​៖ វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ផែនការមេ​ថាមពល​របស់​កម្ពុជា​ទាំង រយៈពេល​មធ្យម និង​វែង​, យុទ្ធសាស្ត្រ​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​រង​ផលប៉ះពាល់ កូ​វីដ​១៩ ដើម្បី​គាំទ្រ​ដល់ វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​និង​សក្តានុពល​នៃ​ការ វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ដើម្បី​បង្កើត​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​សំរាម និង​ស្ថានីយ៍​បំ​លែង​ឧស្ម័ន​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...

តុលាការ​ផ្តន្ទាទោស​ស្ត្រី...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិនិត្យ​ដំណើរការ​ស្ថាបនា​...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...