Home ព័ត៌មានអន្តរជាតិ ថៃ​បិទ​វេបសាយ...

ថៃ​បិទ​វេបសាយ​អាសអាភាស នាំ​ឱ្យ​ផ្ទុះ​ការតវ៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ថៃ ៖ រដ្ឋាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​០៣ ខែវិច្ឆិកា​ថា​ខ្លួន​បាន​ហាមឃាត់​វេបសាយផ​ន​ហាប់ (Pornhub) និង​វេបសាយ​អាសអាភាសចំ​នួន ១៩០​ផ្សេងទៀត​​ដែល​បង្ហាញ​រូបភាព​អាសអាភាស ដោយ​នាំឱ្យ​មាន​ការ​ខឹងសម្បា​លើ​បណ្តាញ​សង្គម​ជុំវិញ​ការបិទ​នេះ​និង​ការតវ៉ា​ប្រឆាំង​នឹង​សេចក្តីសម្រេច​នេះ​។​

​រដ្ឋមន្ត្រី​ឌីជីថល​លោក ពុទ្ធីព​ង់ ពុន​ណា​កាន់​តា បាន​និយាយថា ការបិទ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រឹតត្បិត​ការ​ចូល​មើល​គេហទំព័រ​អាសអាភាស​និង​ល្បែង​ដែល​ជា​អំពើ​ខុស​ច្បាប់​នៅ​ក្រោម​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណេត​។​

​ប៉ុន្តែ​អ្នក​ប្រើប្រាស់​ថៃ​ជា​ច្រើន​បាន​ចេញ​និន្នាកា​រសញ្ញា​ទ្រង់​ជ្រូក​សរសេរថា #SavPornhub (​សង្គ្រោះ​ផន​ហាប់​) នៅលើ​ធ្វី​ត​ធឺ និង រិះគន់​ការបិទ​វេបសាយ​អាសអាភាសនៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុ​ង​ចំណោម​ប្រទេស​កំពូល​ទាំង ២០ សម្រាប់​ការ​ចូល​មើល​ប្រចាំ​ថ្ងៃ​លើ​វេបសាយ Pornhub ក្នុង​ឆ្នាំ ២០១៩ និង​ជា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ផ្លូវភេទ​ល្បី​ទូទាំង​ពិភពលោក​។​

​យោង​តាម​វេបសាយ​Pornhub អ្នកប្រើប្រាស់​ជនជាតិ​ថៃ​បាន​ចំណាយពេល​នៅលើ​គេហទំព័រ​នេះ​កាលពី​ឆ្នាំមុន ច្រើន​ជាង​កន្លែង​ណាៗ​ទាំងអស់​នៅលើ​ពិភពលោក​។​

​ក្រុម​សកម្មជន​មួយ​ដែល​មានឈ្មោះ​ថា “​ភាគី​អនាមិក​” បាន​និយាយថា “​យើង​ចង់​ទាមទារ​យក​ផន​ហាប់​មកវិញ​។ ប្រជាជន​មាន​សិទ្ធិ​ទទួលបាន​ជម្រើស​”​។​

​សកម្មជន​រាប់សិប​នាក់​បាន​តវ៉ា​ប្រឆាំង​នឹង​ការបិទ​នេះ​នៅ​ខាងក្រៅ​ក្រសួង​ឌីជីថល ដោយ​កាន់​បដា​សរសេរថា “​ដោះលែង​ផន​ហាប់​” និង “​យក​ផន​ហាប់​មកវិញ​”៕

​រដ្ឋមន្ត្រី​ឌីជីថល​លោក ពុទ្ធីព​ង់ ពុន​ណា​កាន់​តា សំរេច​បិទ​គេហទំព័រ​អាសអាភាស​រាប់សិប​រួមទាំង​Pornhub

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...