ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធ អភិបាលរង ខេត្តបាត់ដំបង និងជាអនុប្រធាន អនុគណៈកម្មាធិការសុវត្ថិ ភាព ចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោកខេត្ត ចុះដាំបន្ថែមនូវស្លាកសញ្ញា ចរាចរណ៍ មួយចំនួន នៅក្នុងក្រុងបាត់ដំបង ក្នុងគោលបំណង ដើម្បីសម្រួលដល់កិច្ចការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវមួយចំនួន ក្នុងក្រុងបាត់ដំបង។
លោកអភិបាលរងខេត្ត បានអំពាវនាវ សូមឲ្យបងប្អូន ដែលប្រើប្រាស់ផ្លូវទាំង អស់មេត្តាចូល រួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត របស់យើង អាយុជីវិតគ្រួសារយើង និងអាយុជីវិតអ្នកដទៃ៕PC



