Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់គ​.​ជ​.​អ​.​ប​​ដំណាក់កាល​ទី​២

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ការពិគ្រោះ​យោបល់​លើ សេចក្តីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២(២០២១ -២០៣០)​នៅ​ល្ងាច​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​)​នឹង​រៀបចំ​សិក្ខាសាលា​ជាតិ​ស្តីពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង “​ឯកសារ​ទស្សនទាន់​ស​ម្រា​ប់​កំណត់​អំពី​ចក្ខុវិស័យ​នានា​ពាក់ព័ន្ធ​នឹង​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​រៀបចំតាក់តែង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ (២០២១-២០៣០)​។

​សិក្ខាសាលា​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប ក្នុង​ពិធី​បើក​នា​វេលា​ព្រឹក​ថ្ងៃទី៦វិច្ឆិកា និង ពិធី​បិទ​នៅពេល​រសៀល​ថ្ងៃ​ដដែល​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​ប្រកាស​ពី...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

រថយន្ត​វ៉ា​ជែង​ទាំង​កម្រោ...

ដោយ​៖ ប​.​ជ័យ / បន្ទាយមាន...

ក្រសួង​ប្រកាសៈ​ប្រភពដើម​ន...

ដោយៈ​មុនីរ័ត្ន​/​ភ្នំពេញៈ...

អភិបាល​រាជធានី​៖ មិន​ឱ្យម...

​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​...