Home ព័ត៌មានជាតិ សន្តិសុខ នាំ​សង្សារ​ដើ...

នាំ​សង្សារ​ដើរលេង​ជ្រុល ចូល​ផ្ទះសំណាក់ បាត់​ម៉ូតូ ម្ចាស់ផ្ទះ​សំណាក់ មិន​ទទួលខុសត្រូវ

ដោយៈ​ចាន់តូ / ភ្នំពេញៈ បុរស​ម្នាក់ រួមទាំង​មិត្តស្រី បានធ្វើ​ដំណើរ​មកលេង ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ថ្ងៃទី ២ ដើរលេង​រហូតដល់​យ​ប់​ជ្រៅ​បាន​ត្រឡប់ មកវិញ ចូល​សម្រាក​នៅផ្ទះ​សំណាក់ យីហោ ” ផ្ទះ​យើង ” ក្នុង​បន្ទប់​លេខ ២១៧ ស្រាប់តែ​បាត់ ម៉ូតូ មួយគ្រឿង ក៏ប៉ុន្តែ​ម្ចាស់ផ្ទះ​សំណាក់ មិន​ព្រម​ដោះស្រាយ​សំណង បែរជា​គំរាម​ប្តឹង​ជន រងគ្រោះ​ទៅវិញ ធ្វើអោយ​បុរស​នោះ កើតទុក្ខ​មិន​សុខចិត្ត បាន​ប្រតិកម្ម ប្រាប់​អ្នក​អ្នក​សារ ព័ត៌មាន នៅមុខ​ផ្ទះសំណាក់ នៅវេលា​ម៉ោង ១​និង​២០​នាទី រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​មុខផ្ទះ​សំណាក់​នោះ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៥១៦ ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ។​

​តាម​ប្រភពពី យុវជន​រងគ្រោះ ឈ្មោះ ឃួន ភា​រុណ អាយុ ២៣​ឆ្នាំ មុខរបរ ជា​កម្មករសំណង់ ស្នាក់នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំបូល បានអោយដឹងថា កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ជនរងគ្រោះ រួមទាំង​មិត្តស្រី បាននាំគ្នា​ធ្វើដំណើរ មកលេង​ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ ២០១៩ ពាក់​ផ្លាក លេខ ខេត្តពោធិ៍សាត់ 1J-1124 ដើរលេង​រហូតដល់​យ​ប់​ជ្រៅ ម៉ោង​ជិត ១២ យប់​បាន​ត្រឡប់ មកវិញ ចូល​សម្រាក​ក្នុងផ្ទះ​សំណាក់ យីហោ ” ផ្ទះ​យើង ” ក្នុង​បន្ទប់​លេខ ២១៧​ដោយ​ទុក​ម៉ូតូ ចាក់សោរ ក្នុង​ផ្ទះសំណាក់​ត្រឹមត្រូវ រួច​បាន​ចូលទៅក្នុង​បន្ទប់ បាត់ទៅ ។ រហូតដល់​វេលា ម៉ោង​ជិត ៤ ទៀបភ្លឺ ចូល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្រាប់តែ​បាត់​ម៉ូតូ របស់​ជនរងគ្រោះ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ឡើង​។​

​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ ម្ចាស់ផ្ទះ​សំណាក់ បានឱ្យ​ជនរងគ្រោះ ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​បឹងកក់​ទី​១ និង​ឱ្យ​ជនរងគ្រោះ មក​ដោះស្រាយ នា​ព្រឹក​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ លុះដល់​ថ្ងៃ​កំណត់ ជនរងគ្រោះ បានមក​ដល់ផ្ទះ​សំណាក់ ចរចា​គ្នា តែ​មិនត្រូវ ហើយ​ឲ្យ​រង់ចាំ ថ្ងៃទី​៤ ខែវិច្ឆិកា នឹង​ដោះស្រាយ​គ្នា​ម្ដងទៀត ។ លុះដល់​ថ្ងៃ កំណត់ ម្ចាស់ផ្ទះ​សំណាក់ មិន​ព្រម​ចេញមុខ ដោះស្រាយ ជាមួយនឹង​ជនរងគ្រោះ​ទៀត បែរជា​ស្រែកជេរ​ឡូឡា ដាក់​ឲ្យ​ជនរងគ្រោះ ថែមទាំង​ចោទប្រកាន់ថា ជនរងគ្រោះ​ធ្វើ​ស៊ី ម្ចាស់ផ្ទះ​សំណាក់​ទៅវិញ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...