Home កម្សាន្ត លោក​កេន​យ៉េ វ...

លោក​កេន​យ៉េ វ៉េ​ស បោះឆ្នោត​ឱ្យ​ខ្លួន​ឯង​នៅ​រដ្ឋ​វ៉ា​យ​អូ​មីង ខណៈ​ប្រពន្ធ​កា​ដា​សៀន​របស់​គាត់​បង្ហាញ​ការគាំទ្រ​ដល់បេ​ក្ខ​នារី​អនុប្រធានា​ធិបតី កា​ម៉ា​ឡា ហារី​ស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សហរដ្ឋ​អាម៉េរិក ៖ បេក្ខជន​ប្រធានាធិបតី​ឯករាជ្យ លោក កេន​យ៉េ វ៉េ​ស បាន​លាតត្រដាង​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​វិច្ឆិកា (​ថ្ងៃ​ពុធ​នៅ​កម្ពុជា​) ថា​គាត់​បាន​បោះឆ្នោត​​ជា​លើកដំបូង​នៅក្នុង​ជីវិត​របស់​គាត់​ដោយ​បន្ថែម​ថា​ការបោះឆ្នោត​របស់​គាត់​គឺ “​គឺ​បោះ​ឱ្យ​អ្នក​ដែល​ខ្ញុំ​ជឿទុកចិត្ត …​នោះ​គឺ​រូបខ្ញុំ​”​។​

​តារាចម្រៀង​រ៉ែ​ប ដែល​បាន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ប្រធានាធិបតី​នៅ​ចុងខែ​កក្កដា បាន​បង្ហោះ​វីដេអូ​ជាច្រើន​នៅ​ថ្ងៃ​បោះឆ្នោត​បង្ហាញខ្លួន​គាត់​វាយ​បញ្ចូល​ឈ្មោះ​លើ​សន្លឹកឆ្នោត​របស់​គាត់​​នៅឯ​កន្លែង​បោះឆ្នោត​មួយ​ក្នុង​ទីក្រុង​ផាក​ខោ​ន​ធី រដ្ឋ​វ៉ា​យ​អូ​មីង កន្លែង​ដែល​គាត់​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយ​។​

​ឃ្លី​ប ដែល​បាន​បង្ហោះ​លើ Twitter របស់​គាត់​បានបង្ហាញ​គាត់​បញ្ចូល​ឈ្មោះ​របស់​គាត់​ជា​បេក្ខជន​នៅក្នុង​បញ្ជី​បេក្ខជន​រួមជាមួយ​បេក្ខជន​អនុ​ប្រធានាធិបតី​របស់គាត់ ឈ្មោះ មី​សែ​ល ធី​បប​ល បន្ទាប់​ពី​គាត់​ខកខាន​មិន​បាន​ដាក់​បញ្ជូន​ហត្ថលេខា​លើ​ញត្តិ​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​ខែសីហា​ដើម្បី​មាន​ឈ្មោះ​លើ​សន្លឹក​ឆ្នោត​នៅ​រដ្ឋ​វ៉ា​យ​អូ​មីង​។​

​បុរស​អាយុ ៤៣ ឆ្នាំ​រូប​នេះ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​ព្រះ​ជា​ម្ចាស់​ពិតជា​ល្អ​ប្រពៃ​។ ថ្ងៃនេះ ខ្ញុំ​បោះឆ្នោត​ជា​លើកដំបូង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​សម្រាប់​ប្រធានាធិបតី​អាម៉េរិក​ហើយ​វា​គឺ​​សម្រាប់​អ្នក​ដែល​ខ្ញុំ​ជឿទុកចិត្ត …​នោះ​គឺ​រូបខ្ញុំ​”​។​

​ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​លោក​ទទួលបាន​ការបោះឆ្នោត​ពី​ភរិយា​គីម​កា​ដា​សៀន​ឬ​អត់​។ នាង​មិន​បាន​និយាយ​អំពី​រូប​លោក​ទេ​នៅក្នុង Twitter ដោយ​នាង​គ្រាន់តែ​ថា​បាន​បោះឆ្នោត​រួចហើយ និង​ចែក​បន្ត​នូវ Tweet របស់បេ​ក្ខ​នារី​អនុ​ប្រធានាធិបតីនៃគ​ណ​បក្ស​ប្រជាធិបតេយ្យ​លោក​ស្រី កា​ម៉ា​ឡា ហារី​ស​៕sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...