ដោយ: ប.ខុន / ភ្នំពេញ: ដើមឈើនៅតាមឆ្នេរសំខាន់ៗក្នុងក្រុងព្រះសីហនុ ដែលរងគ្រោះដោយសារទឹករលកបោកបក់ខ្លាំង បណ្តាលឱ្យរបើកដី និងខ្សាច់អស់នៅតាមគល់ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចាត់វិធានការទប់ស្កាត់ ដោយយកបាវក្រចៅ មកច្រកខ្សាច់ទប់ជុំវិញ គល់នៅក្នុងរដូវមានទឹករលកបក់បោកខ្លាំង។

លោក គួច ចំរើន អភិបានខេត្តព្រះសីហនុប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៤ខែវិច្ឆិកាថា ដើមឈើនៅតាមឆ្នេរត្រូវរបើកដីអស់ពីគល់ ដោយសារទឹករលកបក់បោកខ្លាំង និងដើម្បីការពារដើមឈើទាំងនេះកុំឱ្យរលំខូច រដ្ឋបាលខេត្តបានចាត់ វិធាន ការដោយយកបាវក្រចៅច្រកខ្សាច់មកទប់ជុំវិញគល់។
លោកអភិបាលបានបញ្ចាក់ថា កន្លងទៅនេះធ្វើបាននៅឆ្នេរអូរឈើទាលខ្លះ ហើយតែដោយសារខ្វះបាវក៏បានផ្អាកទៅវិញ។ ឥឡូវរកទិញបានមកពីក្រៅប្រទេសជាងមួយពាន់បាវទៀត ត្រូវធ្វើបន្តនៅលើឆ្នេរអូរឈើទាល អូរត្រេះនិងឆ្នេរពយ ជំទាវម៉ៅ។ បាវក្រចៅដែលបានទប់ពីមុននេះ អស់ចំនួន៧០០បាវហើយ បាវនេះ បើវាខូចក៏មិនប៉ះពាល់ដល់បរិស្ថានដែរ៕ ល