គ្រួសារ​ពិការ ស្លាប់​មួយ​កំណាត់​ខ្លួន ទទួល​បាន​អំណោយ​ផ្ទះ មនុស្សធម៌​ទី​៧៥

ដោយៈ បាយ័ន / សៀមរាបៈ បុរស​ពិការ ស្លាប់​មួយ​កំណាត់​ខ្លួន រយៈពេល ៣ ឆ្នាំ ឈ្មោះ សេ ច​ន អាយុ​៣១​ឆ្នាំ និង ភរិយា​ឈ្មោះ ឡិ​ញ ផា អាយុ​២៧​ឆ្នាំ មានកូន បីនាក់​ក្នុងបន្ទុក ក្នុងនោះ​ស្រី​មួយ​នាក់ ស្ថិតនៅ​ក្នុងភូមិ​កំបោរ ឃុំ​មោង ស្រុក​ស្រីស្នំ ទទួលបាន​អំណោយ ជា​ផ្ទះ​មនុស្សធម៌​ទី​៧៥ របស់​សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលជា​ជំនួយ​របស់​លោកស្រី តាំង ហ្គិ​ច​លៀង -​អ៊ឹង លី​ហេង សម្រាប់​ការ​ស្នាក់នៅ បាន​សមរម្យ រួមជាមួយ​នឹង​ថវិកា ២​លាន ៦​សែន​រៀល កាលពីពេល​ថ្មីៗ កន្លងទៅនេះ ក្រោម​អធិបតីភាព​លោកស្រី ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អមដំណើរ​ដោយ​ក្រុមការងារ និង​ប្រតិភូ​សាខាសមាគម​នារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តសៀមរាប រួមទាំង​សប្បុរសជន​ជាច្រើនរូប​ទៀត ។​

​គួររំលឹកថា កាលពី ៣ ឆ្នាំមុន ពេល​មិនទាន់​ធ្លាក់ខ្លួន​ពិការ បុរស​ជា​ប្តី មានមុខ​របរ ជា​អ្នក​កាប់​អុស ប៉ុន្តែ​ជា​អកុសល ត្រូវ​ដើមឈើ រលំ​សង្កត់​លើ ហើយ​ដើម្បី​ព្យាបាល​ប្តី ស្ត្រី​ជា​ប្រពន្ធ បានសម្រេច​ចិត្ត​លក់​ដី លក់​ផ្ទះ ហើយ​ទីបំផុត បុរស​ជា​ប្តី បានត្រឹមតែ រួច​ផុតពី​សេចក្តីស្លាប់ តែ​ត្រូវ​ក្លាយខ្លួនជា​ជនពិការ ស្លាប់​មួយ​កំណាត់​ខ្លួន ដល់​សព្វថ្ងៃ ដែល​ប​ច្ច​ប្បន្ន​នេះ គ្រួសារ​ជនពិការ​មួយ​នេះ រស់នៅ​លើដីរ​បស់បង ដែល​ផ្តល់​ឲ្យ​ស្នាក់អាស្រ័យ ជីវភាព​គ្រួសារ ដែល​រ៉ាប់រង ដោយ​ស្ត្រី​ជា​ភរិយា សង្ឃឹម​ទៅលើ​ការងារ ស៊ីឈ្នួល​ដក​ដំឡូង ច្រូតស្រូវ​ជាដើម ក្រៅពីនោះ មានពេលខ្លះ ត្រូវបាន​ទៅ​បំរើកា​រងារ ជា​បុគ្គលិក​អនាម័យ នៅ​មណ្ឌល​សុខភាព ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...