ដោយៈបាយ័ន / សៀមរាបៈ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បានប្រកាសជូនដំណឹងពី ការផ្តល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដល់ម្ចាស់ក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងផ្តល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដល់ម្ចាស់ក្បាលដី ស្ថិតនៅក្នុងទីតាំខាងលើ។
ចំពោះប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬ ប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ដែលបានចេញ ដោយរដ្ឋបាល សុរិយោដី កន្លងមក ក្នុងតំបន់វិនិច្ឆ័យនេះ ត្រូវអស់សុពលភាព (មោឃភាពប័ណ្ណចាស់) តាមផ្លូវច្បាប់ ចាប់ពីថ្ងៃ ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ។
ម្ចាស់ដែលមានដីធ្លី ក្នុងតំបន់វិនិច្ឆ័យ ខាងលើ មេត្តាអញ្ជើញមកទទួលយក វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណ សាលាឆទានភូមិជ្រៃ៕ ល
