Home ព័ត៌មានជាតិ សន្តិសុខ ឃាតករ​តាម​ដងផ...

ឃាតករ​តាម​ដងផ្លូវ​៖ មនុស្ស ៧៦៩​នាក់​ស្លាប់ និង​របួស ២៣៦៩​ពាន់​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ១៨៨​ថ្ងៃ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មនុស្ស​ចំនួន​ជិត ៨០០​នាក់​បាន​ស្លាប់ របួស​ជាង ២​ពាន់​នាក់​បាន​រងរបួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ១៨៧​ថ្ងៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៨៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១៥៤៧​លើក ស្លាប់​មនុស្ស​ចំនួន ៧៦៩​នាក់ របួស​ចំនួន ២៣៦៩​នាក់ ក្នុងនោះ​របួសធ្ងន់ ១៤២៩​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កើតឡើង​ចំនួន ៨​លើក ស្លាប់​៣​នាក់ របួស ១០​នាក់ ក្នុងនោះ​របួសធ្ងន់ ៤​នាក់ និង​ស្រាល ៦​នាក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៨៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២០៥៦៤៥​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៥២១១១​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥៣៥៣៤​គ្រឿង​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ: ជាសីហៈ/ភ្នំពេញ: កាលព...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...