Home ព័ត៌មានជាតិ សង្គម អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត​ជំរុញ​មន្ត្រីក្រោមឱវាទ ត្រូវ​ចុះ​ត្រួត​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​នានា

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិហារ​: លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី​ក្រុង​ស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​មើល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់ ដើម្បី​ស្តារ និង​ជួសជុល​ឡើងវិញ បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។

​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត លោក ប្រាក់ សុវណ្ណ បាន​ថ្លែងថា ទោះបីជា ខេត្តព្រះវិហារ មិនបាន រងគ្រោះ ដោយ ទឹកជំនន់ ធ្ងន់ធ្ងរ ដូច បណ្តា ខេត្ត ផ្សេងៗ មួយចំនួន ក៏ពិតមែន ។ តែ ស្ថានភាព ទឹកជំនន់ បាន បង្ក ឱ្យ ផ្លូវ នៅតាម ជនបទ ឃុំ ស្រុក មួយចំនួន ក៏ដូចជា ដំណាំ និង សត្វពាហនៈ ប្រជាពលរដ្ឋ មួយចំនួន រង ផលប៉ះពាល់ និង ខូចខាត ផងដែរ ។

លោក បន្តថា ក្នុងនាម អាជ្ញាធរខេត្ត ក្រុង , ស្រុក គឺ បាន សហការ ជាមួយ កាកបាទក្រហមកម្ពុជា ស មា គម អតីតយុទ្ធជន កម្ពុជា , អង្គការ ជា ដៃគូរ , ក្រុមការងារ រាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ សមាជិក ព្រឹទ្ធសភា មន្ទីរ អង្គភាព ជុំវិញ ខេត្ត និង ក្រសួង ពាក់ព័ន្ធ ។ បាន ចុះ ពិនិត្យ ស្ថានភាព ទឹកជំនន់ និង ហេដ្ឋារចនាសម្ព័ន្ធ ដែល រង ផលប៉ះពាល់ ក៏ដូចជា បាន ដោះស្រាយ ការលំបាក និង​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ បាន ៤២០ គ្រួសារ ។


សូមបញ្ជាក់ថា របៀប វីរៈ នៃ កិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពរ ដ្ឋ បាល ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺ​បាន​ដាក់ចេញ​នូវ​ចំណុច​សំខាន់ៗ ចំនួន ១៣ ចំណុច ៖ ទី ១. ករណី ស្ថានភាព ជំងឺ កូ វីដ ១៩ ។ ទី ២. ករណី គ្រោះទឹកជំនន់ ៣. ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ក្រោយ​ទឹកជំនន់​។ ទី ៤. ករណី​កាំជណ្តើរ​ឡើង​ភ្នំ​ត្បែង​។ ទី ៥. ករណី បង្ក្រាប បទល្មើស គ្រឿងញៀន ទី ៦. ករណី ទំនាស់ ដីធ្លី ទី ៧. ករណី ទប់ស្កាត់ ការកាប់ រានទន្ទ្រាន ដីព្រៃ ដោយ ខុសច្បាប់ ។ ទី ៨. ករណី សារព័ត៌មាន ចុះផ្សាយ ឡាន ដឹកឈើ រៀងរាល់ យប់ ទី ៩. ការ ស្រាយ បំភ្លឺ របស់ អជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ចំពោះ ការចុះផ្សាយ របស់ សារព័ត៌មាន ។ ទី ១០. អនាម យ័ បរិស្ថាន សណ្តាប់ធ្នាប់ តាម ផ្សារ និង ទីប្រជុំជន ទី ១១. ករណី​ក្រដាស់​អត្រា​នុ​កោ​ល​ដ្ឋា​ន​គ្រប់​ប្រភេទ ទី ១២. ករណី សេវា ច្រកចេញចូល តែមួយ និង ទី ១៣. ការ សាមគ្គីភាព ផ្ទៃក្នុង ។

​នៅក្នុង ឱកាស នោះដែរ លោក អភិបាលខេត្ត ប្រាក់ សុវណ្ណ បាន ថ្លែង ដាក់ចេញ នូវ វិធានការ សម្រាប់ យកទៅអនុវត្ត ដូចខាងក្រោម ៖ មន្ទីរ សុខាភិបាល ខេត្ត និង អាជ្ញាធរ រួមទាំង សមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ត្រូវ បន្ត ពង្រឹង ការទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ កូ វីដ ១៩ ព្រោះ ជំងឺ នេះ មិនទាន់ ស្រាក ស្រា ន នៅឡើយ ។

​អាជ្ញាធរ ត្រូវ បន្ត ផ្តល់ជូន នូវ អំណោយ ដល់ គ្រួសារ រងគ្រោះ ដោយសារ ទឹកជំនន់ និង​ជំងឺ​កូ​វីដ​១៩​។ អនុវត្ត ឱ្យបាន ម៉ឺងម៉ាត់ និង​ម៉ត់​ហ្មត់​នូវ​វិធាន​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស ធនធានធម្មជាតិ បទល្មើស​កាប់​រានទន្ទ្រាន​ដីព្រៃ​ថ្មីៗ បទល្មើស គ្រឿងញៀន បទល្មើស ឆ្លងដែន ខុសច្បាប់ បទល្មើស ល្បែងស៊ីសង បទល្មើស​នាំ​សត្វ​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular