Home ព័ត៌មានជាតិ នយោបាយ លោករដ្ឋមន្ត្រ...

លោករដ្ឋមន្ត្រីកសិកម្មបញ្ជាក់ថានឹងគោរពវិធានសុខាភិបាល

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាប់ដៃផ្ទាល់ជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា “ចំពោះខ្ញុំកំពុងតែតាមដានព័ត៍មាននេះដែរ តើព័ត៍មាននឹងជាក់លាក់ឬមិនជាក់លាក់ ប្រសិនបើពិតប្រាកដមែន យើងត្រូវតែគោរពនូវវិធានរបស់សុខាភិបាលកម្ពុជារបស់យើង”។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានសន្តិភាពមានពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី រួមមានៈ ១.កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី។  ២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។ ៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។

ដោយក្នុងពិធីចុះហត្ថលេខានោះ គឺឃើញរដ្ឋមន្ត្រីចំនួនបីរូប រួមមានៈ លោកលោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាប់ដៃផ្ទាល់ជាមួយជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។

ចំណែកនៅក្នុងកិច្ចពិធីសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជាកាលពីថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២០ គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានចាប់ដៃជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ហើយក្នុងជំនួបដាច់ដោយឡែកកាលពីថ្ងៃទី៣ វិច្ឆិកា លោកប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយលោក ភីធ័រ ហ្សីយាតូ និងបានចាប់ដៃស្វាគមន៍ផងដែរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...