Home ព័ត៌មានជាតិ សន្តិសុខ អភិបាលខេត្ត​ប...

អភិបាលខេត្ត​បញ្ជា​ដល់​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដែល​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិហារ​: លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បានដាក់​បទបញ្ជា​ដល់​កងកម្លាំង​សមត្ថកិច្ច បើក​ការស្រាវជ្រាវ​វែកមុខ និង​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម ដែល​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ល្មើសច្បាប់​។ ក្នុងនោះ បាន​បើករថយន្ត​ថយក្រោយ បំ​បុក​រថយន្ត​អ្នកកាសែត ពេល​កំពុង​បំពេញការងារ​សារព័ត៌មាន នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យខាងតែបាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ថ្លែង​ដោយ​សម្តែង​ការសោកស្តាយ និង​ថ្កោលទោស ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដែល​បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ មកលើ​ក្រុម​អ្នកសារព័ត៌មាន ដែល​គ្រាន់តែ​ចុះ​ផ្តិត​យក​រូបភាព​ពីស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​របស់​ក្រុម​ខ្លួន​នោះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ បាន​សន្យា​គោរព និង​អនុវត្ត​បទបញ្ជា​របស់​លោក ប្រាក់ សុវណ្ណ និង​បន្ត​បើក​ការស្រាវជ្រាវ ដើម្បី​ឈានទៅ​កំណត់​អត្តសញ្ញាណ​ជន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​បាន​ប្រព្រឹត្ត​អំពើ​មិនល្អ​មកលើ​អ្នកសារព័ត៌មាន​ទាំង​កម្រោល នោះ នឹង​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យខាងតែបាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular