Home ព័ត៌មានជាតិ អប់រំ ក្រសួងអប់រំ ប...

ក្រសួងអប់រំ ប្រកាសពី វិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬ សិស្សានុសិស្ស មានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ នៃប្រទេសហុងគ្រី

ដោយ:មុនីរ័ត្ន/ភ្នំពេញ:យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ វិច្ឆិកា បានឲ្យដឹងថា ដោយសារតែមានការវិវត្តថ្មីៗ នេះពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រសួងអប់រំយុវជន និងកីឡា សូមអំពាវ នាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួន ដូចខាងក្រោម៖ គ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង ១៤ ថ្ងៃ។

សាស្ត្រាចារ្យ បុគ្គលិកអប់រំសិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈ ប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ០១២ ៣៣៥៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និងបន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុ

ការណ៍របស់ក្រសួងសុខាភិបាល គ្រឹះស្ថានសិក្សាទាំងអស់ត្រូវពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ ប្រតិបត្តិស្តង់ដា(SOP)សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវដ-១៩ ឱ្យបានខ្ជាប់ខ្ជួន។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...