Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទីផ្សារ​អចលនទ...

ទីផ្សារ​អចលនទ្រព្យ​កម្ពុ​ជាមាន​ភាពរឹងមាំ​ល្អ​ជាងគេ ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​


ដោយៈ​ច្រាយ ចំណាន​/ភ្នំពេញៈ ទោះបី​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​គ្រោះធម្មជាតិ​ដែល​កំពុង​កើតមាន អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា មាន​ភាពរឹងមាំ​ល្អ​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា នៅក្នុង​តំបន់​អាស៊ាន​។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)​លោក​ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ក្នុង​សប្តាហ៍​នេះ​ថា ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ ជាពិសេស​បណ្តា​ប្រទេស ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ាន គឺ​សុទ្ធតែ​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល​ទាំងអស់ ប៉ុន្តែ​សម្រាប់​ស្ថានភាព​ទូទៅ​នៃ​ទីផ្សារ អចលនទ្រព្យ​កម្ពុជា​គឺមាន​ភាព​ធូរស្រាល​ជាងគេ​ទាំងអស់​។​


​លោក​បន្តថា “​តាម​ការសិក្សា​របស់ខ្ញុំ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​តំបន់​អាស៊ាន​គឺមាន​ភាព​ប្រឈម​ខ្លាំង ជាពិសេស​ដូចជា សឹង​ហ្គា​ពួរ ម៉ាឡេស៊ី និង​ប្រទេស​ម៉ី​យ៉ាម៉ា ដែល​មិនមាន​ភាពសេរី​ដូច​ទីផ្សារ​កម្ពុជា​យើង​នេះ​ទេ​”​។ លោក​បន្តថា “​ដោយឡែក​វិបត្តិ​ដែល​ទើបតែ​កើតមាន​នាពេល​ថ្មីៗ​នេះ គឺ​វិបត្តិ​នៃ​កត្តា​ធម្មជាតិ ហើយ​ប្រទេស​ដែល​ប្រឈម​នឹង​ការរង​គ្រោះ​ច្រើនជាងគេ គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែល​រហូតមក​ដល់ពេលនេះ គឺ​នៅតែ​បន្ដ​ស្ថិតនៅក្នុង​ភាព​ងាយ​រងគ្រោះ​នៅឡើយ​”​។​


​លោក​បាន​បញ្ជាក់ថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដូចគ្នា ប៉ុន្តែ​យើង​មាន​វិធាន​ការ​​ដោះស្រាយ ក្រោម​ការជួយជ្រោមជ្រែង យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​ម ន្ត្រី បន្ថែម​ពីលើ​សកម្មភាព​យ៉ាង​មមាញឹក​ពី​វិស័យ​ឯក​ជន ទាំង​ការសាងសង់​សំណង់​កម្រិត​មធ្យម និង​ក្រោម​មធ្យម ក៏ដូចជា​សកម្មភាព​នៃ​ការទិញ​លក់​ផងដែរ​”​។​


​លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​បន្តទៀតថា តាម​ភាពជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជា នៅតែ​រក្សា​​បាន​ស្ថានភាព​ល្អប្រសើរ និង​រឹងមាំ​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន ដូច្នេះ នៅពេលដែល​សេដ្ឋកិច្ច​មាន​ភាព​ល្អប្រសើ​រ នោះ​វិស័យ​អចលនទ្រព្យ​ក៏​នៅតែមាន​ភាពរឹងមាំ​ផងដែរ ជាពិសេស​យើង​មាន​គោល​នយោ​បាយ ផ្តល់ប្រាក់​កម្ចី​ពី​បណ្តា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​នានា សម្រាប់​ទិញ​អចលនទ្រព្យ ដែល​​ទាំងអស់នេះ​សុទ្ធតែជា​ចលករ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង និង​ពង្រីក​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​។​


​លោក​បន្តថា សម្រាប់​តម្លៃ​អចលនទ្រព្យ​ទៀតសោត បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​ដទៃ ជាពិ​សេស​​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ ប្រទេស​វៀតណាម គឺ​យើង​មាន​ទាប​ជាងគេ ដូច្នេះ ក្រោយ​ពេលដែល​វិបត្តិ​នៃ​ជំងឺ ក៏ដូចជា​វិបត្តិ​សេដ្ឋកិច្ច​សាកល​ត្រូវបាន​បញ្ចប់ កម្ពុជា នឹង​ក្លាយជា​គោលដៅ​វិនិយោគ និង​អភិវឌ្ឍន៍​រប​សើ​ក្រុមហ៊ុន​អន្តរជាតិ​ជាក់​ជាមិនខាន​។​


​លោកស្រី​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​សំណង់​និង​អចលនទ្រព្យ​កម្ពុជា​បាន​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ាន ដោយ​​សារ​កំនើន​នៃ​ការវិនិយោគ​ពី​បរទេស ពិសេស​បរិយាកាស​អំណោយ​ផល​របស់​កម្ពុជា ដូចជា​កម្ពុជា​ជាទី​ផ្សារ​ថ្មី ដែល​អ្នកវិនិយោគ​ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ សេដ្ឋកិច្ច​រីកចម្រើន និង​កត្តា​សុខសន្តិភាព​និង​ស្ថេរភាព​នយោបាយ​របស់់​ប្រទេស​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...