«​ស្អាត​ជា​ទម្លាប់​ថ្មី​»​ជា​ពាក្យស្លោក​ក្នុង​យុទ្ធនាការ​ភ្នំពេញ​ស្អាត ឆ្នាំ​២០២០


ដោយៈ​សុផល​/ភ្នំពេញៈ យុទ្ធនាការ​ភ្នំពេញ​ស្អាត ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្អាត បាន ប្រកាស​បើក​ដំណើរ​​ការ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ឆ្នាំ​២០២០ នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​នៅ​អគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថ្មី ក្រោម​វត្តមាន​របស់លោក ហ៊ុន ម៉ា​នី សមាជិក​នៃ​រដ្ឋសភា និង​ជា​សហ​ស្ថាបនិក​នៃ​គម្រោង​ស្អាត​។​


​សូម​ជម្រាបជូន​ថា “​យុទ្ធនាការ​ភ្នំពេញ​ស្អាត​” ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ខែវិច្ឆិកា​។ ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៤​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ដែល​នឹង​ប្រព្រឹត្តឡើង​ពេញ​មួយខែ​វិច្ឆិកា​។ នៅក្នុង​ឆ្នាំ​ថ្មី​នេះ យុទ្ធនាការ​ភ្នំពេញ​ស្អាត បានដាក់​ចេញ​នូវ​ពាក្យស្លោក​ថ្មី​មួយ​បន្ថែម​គឺ​« ស្អាត​ជា​ទម្លាប់​ថ្មី​»​ក្នុង​គោលបំណង​បញ្ជ្រាប​សារ​នៃ​ការយល់ដឹង​បន្ថែម​ដល់​សាធារណជន អំពី​ការរស់នៅ​ស្អាត ដោយ​ទុកដាក់​សម្រាម​ឲ្យ​បាន​ត្រឹម​ត្រូវ បង្កើត​ទម្លាប់​នៃ​ការថែរក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្លួន ដូច​ជាការ​លាងដៃ​ឲ្យ​បាន​ស្អាត និង​ពាក់​ម៉ាស់ ក៏ដូចជា​ការរក្សា​គម្លាត​សង្គម នៅក្នុង​រយៈកាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​


​គួរ​បញ្ជាក់ថា យុទ្ធនាការ​ភ្នំពេញ​ស្អាត ជា​សកម្មភាព​គំរូ​មួយ ដែល​បាន​ចូលរួមចំណែក​លើកស្ទួយ និង​ជំរុញ​ការយកចិត្តទុកដាក់រ​បស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក្នុងការ​ទុកដាក់​សំរាម ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​បញ្ហា​បរិស្ថាន និង​លើកកម្ពស់​សោភ័ណភាព​រាជធានី ឱ្យបាន​កាន់តែ​ប្រសើរឡើង​។ ហើយ​ដើម្បី​បង្កើន​សមត្ថភាព និង​ការយល់ដឹង​បន្ថែម ក្រុមការងារ​គម្រោង​ស្អាត បានរៀបចំ​នូវ​វគ្គ​បណ្តុះ​បណ្តាល សម្រាប់​យុវជន​សុច្ឆន្ទៈ​ស្អាត​ប្រចាំឆ្នាំ​ថ្មី ក្នុង​ការងារ​រៀបចំ​កម្មវិធី ឬ​គម្រោង​ផែនការ​បាន​ទៅ​ដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​។​


ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ បាន​អុកឡុក​ប្រជាជាតិ​ក្នុង​ពិភពលោក​ទាំងមូល​ក្នុងអំឡុង​ការ​បើក​ទំព័រ​ទសវត្សរ៍​ថ្មី​មក​, «​ភាព​ស្អាត​» បាន​ក្លាយជា​និន្នាការ​សាកល​មួយ និង​ជា​ទម្លាប់​ថ្មី​មួយ ដែល​មនុស្សជាតិ​ត្រូវការ និង​ប្រកាប់​ខ្ជាប់​ជា​ចាំបាច់​។​
​ដូចនេះ​ដើម្បី​ជាការ​ចូលរួមចំណែក​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​,​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ក្រោម​ទិស​ស្លោក​ថ្មី​ប្រចាំ​ឆ្នាំនេះ​នឹងចូលរួម​លើកទឹកចិត្ត​ឱ្យ​មនុស្ស​សម័យថ្មី​ប្រតិបត្តិ​នូវ​គោលការណ៍​អនាម័យ​ស្អាត និង​វិធានការ​សុវត្ថិភាព​ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា រួមមាន​ពាក់​ម៉ាស​ឱ្យបាន​ជាប់លាប់​នៅពេល​ចាំបាច់ ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល រក្សា​គម្លាត​សង្គម ចៀសវាង​ការប៉ះពាល់​ជាមួយ​សត្វ ឬ​អ្នកជំងឺ​ក្អក​និង​គ្រុនក្ដៅ​ជាដើម​។ បន្ថែម​ពីលើ​នេះ «​ភាព​ស្អាត ដែលជា​ទម្លាប់​ថ្មី​នេះ​» បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងពិត​ប្រាកដ​ជាមួយនឹង «​ការ​ទុកដាក់ និង​គ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ​» ដែលជា​បេសកកម្ម​ចម្បង នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ចាប់តាំងពី​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧​។​


​ក្នុងឱកាស​នេះ ក្រុមការងារ​ប្រតិបត្តិ​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ក៏បាន​បង្កើត​កម្មវិធី ប្រកួតប្រជែង​គម្រោង​ទស្សនាទាន «​សាលា​បរិស្ថាន​ស្អាត​» ដើម្បី​បើកឱកាស​ឲ្យ​សិស្សានុសិស្ស​នៅតាម​វិទ្យា​-​ល័យរ​ដ្ឋ និង​ឯកជន ព្រមទាំង​និស្សិត​នៅតាម​សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​បញ្ចេញស្នាដៃ បទពិសោធន៍ និង​ការយល់ដឹង​ក្នុង​វិស័យ​បរិស្ថាន​ដោយ​ឈរលើ​ស្មារតី​ច្នៃប្រឌិត គំនិត​ជឿនលឿន ក៏ដូចជា​នវានុវត្តន៍​ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ដើម្បី​ឈានទៅរក «​អនាម័យ​ស្អាត​» «​មេត្រីភាព​បរិស្ថាន​» ក៏ដូចជា «​ការ​ទុកដាក់ និង​គ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ​» ដោយមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ក្នុង​ការបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​គំរូ​។ ពោលគឺ​ការពារ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត​ទាំង​ក្នុង​គេហដ្ឋាន ក្នុង​បរិវេណ​សាលា ក្នុង​ការិយាល័យ​ធ្វើការ ជាពិសេស​គឺ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ​ស្អាត រហូតដល់​សង្គមជាតិ​ទាំងមូល​គ្មាន​សំរាម​រាយប៉ាយ គ្មាន​កាកសំណល់​ពាសវាល​ពាស​កាល​។


​បន្ថែម​លើ​ផែនការ​សកម្មភាព «​សាលា​បរិស្ថាន​ស្អាត​», យុទ្ធនាការ​ភ្នំពេញ​ស្អាត បាន​រឹះ​រក និង​ពាំ​នាំនូវ​គំនិត​ច្នៃប្រឌិត​ថ្មី ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​។ ជាក់ស្ដែង នៅ​ឆ្នាំ​២០២០​នេះ គេ​ក៏​ឃើញ​មាន​ការផលិត​វីដេអូ «​ខ្សែភាពយន្ត​បែប​អប់រំ និង​មនោសញ្ចេតនា​ខ្លី បង្កប់​ទឹ​ស​ស្លោក​ថ្មី​ស្ដីពី ស្អាត​ជា​ទម្លាប់​ថ្មី​» ដើម្បី​ចាក់ផ្សាយ​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​, ការ​
​ផលិត​វីដេអូ Challenge​នៅក្នុង​កម្មវិធី Tik Tok ព្រមទាំង​វីដេអូ​មោទនា​ភាព «​ខ្ញុំ​ស្អាត – ស្អាត​ជា​ទម្លាប់​ថ្មី​» ដើម្បី​ទាក់ទាញ​យុវជន​ឱ្យ ចូលរួម​លេង​កម្សាន្ត និង​ផ្សព្វផ្សាយ​ពី​ភាពជា​គំរូ​ក្នុងការ​ទុកដាក់​សំរាម​
​ឱ្យបាន​ត្រឹមត្រូវ​, កម្មវិធី​ហ្គេម​ឈ្នះ​រង្វាន់ ព្រមទាំង​កម្មវិធី​QR Code​លើ​ទូរស័ព្ទដៃ និង Animated Infographic មួយចំនួន​ផងដែរ​នៅលើ​គេហទំព័រ​ថ្មី​របស់​យុទ្ធនាការ​ភ្នំពេញ​ស្អា​តនៃ​គម្រោង​ស្អាត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...