Home ព័ត៌មានជាតិ សន្តិសុខ នគរបាល​ឃាត់ខ្...

នគរបាល​ឃាត់ខ្លួន​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ម្នាក់ ក្រោម​បទ​សង្ស័យ​កំហែង​ទារ​ប្រាក់​

ដោយ :​បូកគោ / កែបៈ កម្លាំង​នគរបាល​របស់​ស្នងការដ្ឋាន​ខេត្ត​កែប សហការ​ជាមួយ​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ក្រុងកែប កាលពី​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចុះ​អង្កេត​ស្រាវជ្រាវ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​បទ​គំរាម​ហែកកេរ្តិ៍ និង​កំហែង​ទារប្រាក់​តាម​បណ្តាញ​ព័ត៌មាន​សង្គម​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ក្នុងករណី​ខាងលើ ឈ្មោះ អ៊ុង ចន្ថា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជា​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប​។

​ប្រភព​ដដែល បាន​រៀបរាប់ថា ស្នងការដ្ឋាន​ខេត្ត​កែប បានទទួល​បណ្តឹង​រប​ស់ជន​រងគ្រោះ​នូវ​ករណី​គំរាម​ហែកកេរ្តិ៍ និង​កំហែង​ទារប្រាក់​តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម ធ្វើឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។ ផ្អែកលើ​បណ្តឹង​នោះ នា​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​ខេត្ត បាន​បញ្ជា​កម្លាំង​ផែន​ការងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​ក្រុងកែប ចុះ​អង្កេត​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ត្រង់ចំណុច សាខា​វេរ​លុយ​វី​ង​មួយកន្លែង ស្ថិតនៅ​ខាងជើង​ស្នងការដ្ឋាន ប្រហែល​២០០​ម៉ែត្រ​។

​ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ ថែមទាំង​បានធ្វើ​ជាច្រើនលើក​មកហើយ​មែន​។

​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនសង្ស័យ អ៊ុង ចន្ថា បាន​បង្កើត​គណនី​បណ្តាញ​ព័ត៌មាន​សង្គម​ក្លែងក្លាយ​មួយ ដោយ​ដាក់ឈ្មោះ លឹម រតនា ហើយ​ប្រើ​រូបថត​ជនបរទេស ដែលមាន​រូបរាង​ស្អាត​សង្ហា ជា​សម្គាល់ រួច​ទំនាក់ទំនង​លួងលោម​នារីៗ​ជាច្រើនរូប​។ ក្រោយពេល​នរណាម្នាក់ លង់​ស្រលាញ់ ជន​នោះ​ក៏​សុំឱ្យ​ថតរូប​កន្លែង​កេ​រ្ត៍​ខ្មាស់ ផ្ញើមក​ខ្លួន​មើល​។​

​សមត្ថកិច្ច បាន​បន្តថា លុះ​បាន​រូបថត​ទាំងនោះ ហើយ ជនសង្ស័យ ចាប់ផ្តើម​គំរាម​ឱ្យ​វេរ​លុយ បើ​មិន​ព្រម​ទេ​គេ​នឹង​ផុស​រូបថត​ជនរងគ្រោះ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ជា​សាធារណៈ​។

​ដោយសារ មានការ​គំរាមកំហែង​ញឹកញយ ពេក ជនរងគ្រោះ ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​ចូល​ស្នងការដ្ឋាន រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ បាន​នាពេលនេះ​តែម្តង​។​

​ជាមួយ​កិច្ចខិតខំ​រហូត​ទ​ទួទ​ល​បាន​លទ្ធផល​វិជ្ជមាន ក្នុងការ​បង្ក្រាប​បទល្មើស​នេះ សមត្ថកិច្ច​បាន​អំពាវនាវ​ដល់ សាធារណជន​ជា​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម សូមឱ្យ​មានការ ប្រុងប្រយ័ត្ន ចំពោះ​ល្បិចកល​នានា​របស់​ជន​ឆរ​បោក​ទាំងឡាយ​។ ក្នុងករណី​បើ​មានការ​សង្ស័យ សូម​ប្រញាប់​រាយការណ៍ និង​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រទះឃើញ​យុវជន​ម្នាក់ ស្ល...

ដោយៈ បូកគោ/កំ​ពតៈ ភាព​ភ្ញ...

បុគ្គល​ម្នាក់​ដែល​ប្រឌិត​...

ដោយៈ​ស​រិ​ទ្ធ / ស្វាយរៀង​...

អភិបាល​រាជធានីៈ មហាវិថី​៣...

ដោយៈ ប​.​ខុន/ភ្នំពេញៈ ការ...

បន្ត​ជួសជុល​ផ្លូវជាតិ​និង...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...