ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរហើយធ្វើអ្វីក៏តែងជឿន លឿនដោយហុចជាផ្លែផ្កាត្រឡប់មកវិញគ្រាន់កក់ក្តៅ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញ មិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាពេលវេលាល្អក្នុងការសម្របសម្រួលផង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នករួសរាន់បំពេញកិច្ចការងារអ្វីមួយពីព្រោះថាផលល្អតែងផ្តល់ឱ្យជាងអាក្រក់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាមិនល្អយាយីច្រើន ម្ល៉ោះ ហើយធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរ គឺដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតគប្បីបន្ថែមការប្រុងប្រយ័ត្នទើបប្រសើរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងដែរ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំង អារម្មណ៍និងការងារមួយចំនួនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយីដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ ហោង។ ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការងារមានការជឿនលឿនគួរសមហេតុនេះលោកអ្នកអាចសម្រុក ការងារមួយចំនួនបានផងដែរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរប្រាក់រត់ចូលឬរត់ចេញ អាស្រ័យទៅលើមាត់ហើយបើមិនចេះ ប្រើឱ្យចំទិសដៅទេប្រាក់កាសនឹងរត់ចូលថង់លុយ អ្នកដទៃអស់ពុំខានទ្បើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពលូតលាស់និងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរច្រើនគ្នាហើយធ្វើអ្វី ក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីល្អជាមធ្យម ដូចនេះទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាជានិច្ច។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាវិញកើតមានរឿងរ៉ាវប្រទាំងប្រទើសគ្នាច្រើនដូច្នេះទាល់តែចេះអត់ឱនឱ្យគ្នា ខ្លះទើបគ្មានរឿងរ៉ាវជម្លោះវិវាទកើតមានទ្បើង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិច ពីព្រោះគេងាយបង្ក រឿងអ្វីមួយដែលគិតស្មានមិនដល់។ការរស់នៅស្ត្រីមិនត្រូវប្រកែប្រកាន់ច្រើនហើយត្រូវបំបាត់ ភាពរឹងរូសចេញពីខ្លួននិងត្រូវប្រឹងប្រែងការងារទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានអតិថិជនជំពាក់ប្រាក់កាសហើយចង់ទារបំណុលពីនរណាម្នាក់ក៏ជាឱកាសល្អផងដែរ។ការធ្វើដំណើរទៅទិពុំសូវមានសនិរតីសុវត្តិភាពទេពិសេសពេលយប់ព្រលប់តែម្តង។
បញ្ហាគូស្នេហ៍ប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខសោកហើយត្រូវរែកពន់បាត់បង់កិត្តិយសថែមទៀត៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកជួបបញ្ហាតានតឹងអារម្មណ៍ហើយធ្វើអ្វីក៏តែងជួបនូវរឿងរាវ ច្រើនដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។នៅថ្ងៃនេះលោកអ្នកធ្វើបុណ្យដាក់ទានបន្តិចទើបប្រសើរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបបន្តិចតែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារម៉ត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្តហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះណាស់ផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ។
ឆ្នាំរកា
រាសីស្រុតចុះ។ នៅថ្ងៃនេះងាយកើតបញ្ហាចំពោះមុខណាស់ គប្បីមានការប្រយ័ត្នប្រយែង បន្តិចទើបប្រសើរ។ចំពោះការប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ចំណែកការធ្វើវដំណើរចាកចេញពីផ្ទះវិញលោកអ្នកមិនត្រូវជួយយកអាសារគេពេកទេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។
រីឯបញ្ហាសេចក្តីលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តប្រកបការងារឬធ្វើអ្វីមួយ។ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនមានភាពស្រស់ស្រាយ ហើយលោកអ្នកអាច ទទួលផលប្រយោជន៍ច្រើនផងបើមានបំពេញកិច្ចការងារអ្វីទទួលជោគជ័យនោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើនៅជាប់ទ្រឹងមួយកន្លែងជាយូរថ្ងៃមកហើយដោយគ្មានការរីកចម្រើនទៅមុខឥឡូវនេះបានផ្លាស់ប្តូរមកគាប់ប្រសើរឡើងវិញហើយមានការដាច់មួយគ្រាន់ចិញ្ចឹមគ្រួសារផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះទោះធ្វើអ្វីក៏ដោយគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះក្រុមមនុស្សចាំតែលួចវាយប្រហារពីក្រោយខ្នងហើយបើគេឃើញអ្នកទន់ ខ្សោយផងគេនឹងជាន់ពន្លិចបន្ថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញបើឃើញថាកំពុងស្រុតចុះលោកអ្នកបើមិនមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើប្រាក់ទ្រព្យពិតជាកើតឡើងពុំខានឡើយ។
រីឯបញ្ហាស្នេហាប្រុសស្រីចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕PC