Home ព័ត៌មានអន្តរជាតិ ពួក​អ្នក​ប្រឆ...

ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ​ច្រានចោល​ផែនការ​បង្កើត​គណៈកម្មាធិកា​រ​ផ្សះផ្សារ​សំរាប់​បន្ធូរបន្ថយ​ភាព​តានតឹង​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ​ពួក​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​បាន​ច្រានចោល​ផែនការ​ផ្តួចផ្តើម​ដោយ​សភា​ដើម្បី​បង្កើត​គណៈកម្មាធិការ​ផ្សះផ្សា​រ​មួយ​ដោយ​បាន​ហៅ​វា​ថា​ជា​«​ល្បិលកល​នយោបាយ​​ដើម្បី​ពន្យារពេល​» និង​បាន​ធ្វើ​ការទាមទារ​ឡើង​វិញ​អោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង​។​

​សភា​ថៃ​កំពុង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ពិភាក្សា​ការទាមទារ​របស់​ពួក​អ្នក​ប្រឆាំង​តវ៉ា ក្នុង​បំណង​បន្ថយកំដៅ​នយោបាយ​និង​ចាប់ផ្តើម​ដំណើរការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ខែ​នេះ​។​

​ទោះជា​យ៉ាងណា ក្រុម​ប្រឆាំង​តវ៉ា​ជាច្រើន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​០៤​វិច្ឆិកា​ថា វិធានការ​ទាំង​នេះ​គ្មាន​ន័យ បើសិនជា​លោក​ប្រា​យុទ្ធ​នៅក្នុង​មុខ​តំណែង​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា «​គណៈកម្មាធិការ​ដូច្នេះ​នឹង​មិន​អាច​រកបាន​ដំណោះស្រាយ​ណាមួយ​ទេ ដោយសារ​តែ​ការពិត​គឺថា ប្រា​យុទ្ធ គឺជា​ឧបសគ្គ​ធំ​បំផុត​។​បញ្ហា​ទាំងអស់​មិន​អាច​ដោះស្រាយ​ចេញ​​បើ​ប្រា​យុទ្ធ មិន​ចុះ​ចេញ​»៕

ពួក​អ្នក​ប្រឆាំង​តវ៉ា​មិន​ស្តាប់​ការស្នើ​របស់​លោក​ប្រា​យុទ្ធ​អោយប្រើ​វេទិកាសភា​ដើម្បី​ដោះស្រាយ​ការទាមទារ​របស់​គេ ដែល​រួម​មាន​ការសរសេរ​រដ្ឋ​ធម្មនុញ្ញ​ឡើងវិញ និង​កែ​ទំរង់​របបរាជានិយម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular