Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​សម្រេ...

តុលាការ​សម្រេច​ចោទប្រកាន់​បុរស​ជនជាតិ​ចិន​បួន​នាក់​ប្រើ​អំពើ​ហឹ​ង្សា​និង​មានការ​ផ្ទុះអាវុធ​លើ​ជន​ជាតិចិន​ដូចគ្នា​


​ដោយៈ​ស​រិ​ទ្ធ​/​ព្រះសីហនុៈ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក​ពេញ ពិសិដ្ឋ នៅ​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បានសម្រេច​ចោទប្រកាន់​បុរស​ជនជាតិ​ចិន ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហឹ​ង្សា​និង​ផ្ទុះអាវុធ​លើ​ជន​ជាតិចិន​ដូចគ្នា​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​រហូតមកដល់​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ចៅក្រម​កំពុងធ្វើការ​សាកសួរ​នៅឡើយ​ពោលគឺ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​

​បុរស​ជនជាតិ​ចិន​ចំនួន​៤​នាក់​នេះ​មាន​១- ឈ្មោះ JIANG NAN អាយុ ៣៥​ឆ្នាំ មុខរបរ ថៅកែ​ក្រុមហ៊ុន​វ័ន​ធុង​លិ​យូវ​កុង​ស៊ឺ ស្នាក់នៅ​បុរី​គុជ​អាស៊ី ស្ថិតនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ,​ទី​២- ឈ្មោះ RAN SHUBING អាយុ ៤៧​ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង​ក្លឹប​កំសាន្ត​កា​សា​២ ស្នាក់នៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​, ទី​៣- ឈ្មោះ LI XIN អាយុ ៤០​ឆ្នាំ មុខរបរ អង្គរក្ស​ថៅកែ​ក្លឹប​កំសាន្ត កា​សា​២ ស្នាក់នៅ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ជា​ជនដៃដល់ និង​ជា​អ្នក​ដែលមាន​អាវុធខ្លី និង​ទី​៤-​ឈ្មោះ WANG YAWEI អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​។

​ក្នុងការ​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង ទី​១-​អាវុធខ្លី ០១​ដើម ម៉ាក GLOCK 19 ពណ៌​ទឹកប្រាក់​-​ខ្មៅ (​គ្មាន​លេខ​សម្គាល់​) ទី​២-​បង់​កាំភ្លើង​០១​គ្រាប់ ៩mm ចំនួន ១៦​គ្រាប់​-​ស៊ី​ឡង់ (​ឧបករណ៍​សម្រាប់​ត​កាណុង​កាំភ្លើង​មិន​ឲ្យ​ឮ​សម្លេង​) ០១​ដើម​-​រថយន្ត ០៣​គ្រឿង​៖១-​ម៉ាក ព្រូស ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2BF-6807២-​ម៉ាក TUNDRA ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2AE-2004៣-​ម៉ាក ហាយ​លែ​ន​ឌឺ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AK-5931។

​ចំណែក​ជនរងគ្រោះ​ជនជាតិ​ចិន​២​នាក់​ដែល រងរបួស ឈ្មោះ Li Hai Yang ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ ម៉ៅការ​សំណង់​នៅ​ម្ដុំ​គុជ​អាស៊ី ស្នាក់នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​និង​ឈ្មោះ SONG WEN LONG ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ រកស៊ី​អចល​ទ្រព្យ ស្នាក់នៅ​ប​ច្ចប្ប​ន្ន ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ របួសធ្ងន់ ចំ​ត្រង់​ក្រោយខ្នង​ខាងស្ដាំ ០១ កាំបិត (​ប៉ះពាល់​ដល់​សួត​), ចំ​ស្មា​ខាងស្ដាំ ០១​កាំបិត​, ចំ​ត្រង់​ទ្រូង​ខាងស្ដាំ ០១​កាំបិត (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចិន ថៃ​ខាង​)​។​

​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ មាន​ប្រជាពលរដ្ឋ​បាន​ប្តឹង​រាយការណ៍​តាមរយៈ​ប្រព័ន្ធ​ហ​ត​ឡាញ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ថា នៅ​ចំណុច​បុរី​គុជ​អាស៊ី ស្ថិតនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី​ជនជាតិ​ចិន និង​ជនជាតិ​ចិន​វាយ​គ្នា ព្រមទាំង​ផ្ទុះអាវុធ ០១​គ្រាប់​ផងដែរ​។
​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​នៅ​ជុំវិញ​កន្លែងកើតហេតុ​ទើប​ដឹងថា ក្នុងករណីនេះ មាន​ជនរងគ្រោះ​២​នាក់ ហើយ​មាន​ម្នាក់ រងរបួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចិន ថៃ​ខាង​ទើប​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ស្វែងរក​ជនរងគ្រោះ​ទាំង​២​នាក់​។​
​ក្រោយពី​បានធ្វើការ​សាកសួរ​លំអិត​អំពី​ហេតុការណ៍​នេះ​រួចមក កម្លាំង​នគរបាល ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​និង ដោយមាន​ការដឹកនាំ​សម្របសម្រួល​ផ្នែក​នីតិវិធី​ផ្ទាល់​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ព្រមទាំង​ការចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៤ កម្លាំង​សមត្ថកិច្ច​បាន​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សរុប​ចំនួន​៤​នាក់ ជា​បន្តបន្ទាប់​។

​សមត្ថកិច្ច​បាន​អះអាងថា ករណីនេះ​កើតឡើង​ដោយសារ ជនរងគ្រោះ​បាន​ទៅ​ទារប្រាក់​ពី​ជនសង្ស័យ ហើយក៏​មានការ​ទាស់​ពាក្យសម្តី​គ្នា រហូត​ឈានដល់​ការប្រើប្រាស់​ហិង្សា​ហើយ​ក្នុងខណៈ​កំពុង​ប្រតាយប្រតប់​គ្នា ជនសង្ស័យ​ឈ្មោះ LI XIN បាន​ដក​កាំភ្លើង​មក​គំរាម ហើយ​ជនរងគ្រោះ​បានមក​ប្រតាយប្រតប់​ទៀត ទើប​បណ្តាល​ឲ្យ​រាលកៃ​កាំភ្លើង​ផ្ទុះ​ចំនួន​១​គ្រាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ផ្សព្វផ្សាយ​ខឹ្ល​ម​សារ​ខួ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

ប្រេងសាំង​ក្នុង​រយះពេល​ពី...

ដោយ​: ពៅ និមល​/​ភ្នំពេញ​:...

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជ...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ផ្ទៃដី​ស្រូវប្រាំង​លិចលង់...

​ដោយ​: ប​.​ខុន / ភ្នំពេញៈ...