Home ព័ត៌មានជាតិ សន្តិសុខ យុវជន​២​នាក់​...

យុវជន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​បី​លើក​ត្រូវ​តុលាការ​ឃុំខ្លួន​


ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​យុវជន​២​នាក់​ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​ពី​នារី​ម្នាក់ ហើយ​ត្រូវ​នារី​រងគ្រោះ ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ យក​កៅអី​គប់ និង​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​ប្រតាយ​ប្រតប់​គ្នា​ធ្វើ​ឲ្យ​យុវជន​២​នាក់​បំរុង​ដក​កាំភ្លើង​បាញ់​រំដោះខ្លួន​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធ​នាគារ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។​
​យុវជន​ទាំងពីរ​នាក់​នេះ​ឈ្មោះ ម៉ែន សុភ​ក្ត្រា អាយុ​២២​ឆ្នាំ មានមុខ​របរ អ្នក​ចាក់​ភ្លេង (DJ) ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​និង​ឈ្មោះ ចាង សុវណ្ណ​រតនៈ ហៅ តង អាយុ​២២​ឆ្នាំ មានមុខ​របរ ជាងឈើ ទីលំនៅ​បច្ចុប្បន្ន នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​


​សមត្ថកិច្ច​បញ្ជាក់ថា កាលពី​វេលា​ម៉ោងជាង​០២​ទៀបភ្លឺ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចាប់ខ្លួនបាន​ជនសង្ស័យ​២​នាក់ និង​ដកហូត​កាំភ្លើងខ្លី​១​ដើម​ម៉ាក​កា​៥៩ ក្រោយពី​រូបគេ​ទាំងពីរ​បានធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរ​សព្ទ​ពី​នារី​ម្នាក់ ហើយ​ត្រូវបាន​នារី​រងគ្រោះ​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ យក​កៅអី​គប់ និង​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​ប្រតាយប្រតប់​គ្នា​ធ្វើ​ឲ្យ​ជនសង្ស័យ​បំរុង​ដក​កាំភ្លើង​បាញ់​រំដោះខ្លួន តែ​ជ្រុះ​កាំភ្លើង​ទៅលើ​ដី​។ ខណៈនោះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង មកដល់ ជួយ​អន្តរាគមន៍​ចាប់​វាយ​ខ្នោះ​ទាំង​២​នាក់​តែម្ដង​។​
​ជនសង្ស័យ​ទាំង​ពីរបាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទដៃ ពី​នារី​រង​គ្រោះ​​ពិតប្រាកដ​មែន ហើយ​រូបគេ​ទាំងពីរ​តែង ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ និង​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​ដង​ហើយ​ទាំង​លើក​នេះ ។​
​ជនសង្ស័យ​ទាំងពីរ​បាន​អះអាងថា​លើក​ទី​១ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ ឆក់​បាន​ទូរស័ព្ទដៃ​០១​គ្រឿង​នៅ​ចំណុច​សាលារៀន​សន្ធរម៉ុក និង​លើក​ទី​២ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ បាន ធ្វើ​សកម្ម​ភាព​ឆក់​មិនបាន​សម្រេច នៅ​ចំណុច​ស្ពាន​អាកាស​៥​មករា ជាប់​វិទ្យាស្ថាន​តិច​ណូ និង​លើក​ទី​៣​នេះ ធ្វើ​សកម្ម​ភាពមិន​បានសម្រេច​ថែមទាំង​ត្រូវបាន កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ចាប់វាយ​ខ្នោះ​ជាប់​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...