ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃ០៤វិច្ឆិកា បានដាក់ពាក្យបណ្តឹងនៅរដ្ឋផេនស៊ីលនេវៀ,មីឈីហ្គែន និងចចជៀពាក់ព័ន្ធនឹងដំណើរការរាប់សន្លឹកឆ្នោត នៅពេលលោកទទួលសម្លេងឆ្នោតគាំទ្រនៅពីក្រោយគូប្រកួត ចូ បៃដិន ។
បណ្តឹងថ្មីនេះ បន្ថែមលើការតវ៉ាផ្លូវច្បាប់របស់ពួកសាធារណរដ្ឋនីរដ្ឋ ផេនស៊ីលនេនៀ និងណេវ៉ាដា ។ពួកគេទាមទារអោយអ្នកសង្កេតការណ៍បោះឆ្នោតអាចចូលទៅកាន់ទីតាំងដាក់ហិបឆ្នោតនិងរាប់សន្លឹកឆ្នោត ព្រមទាំងការព្រួយបារម្ភអំពីសន្លឹកឆ្នោតអនុប្បវាទ។
ក្រុមយុទ្ធនាការរបស់ត្រាំក៏កំពុងស្វះស្វែងអោយតុលាការកំពូលអន្តរាគមន៍ករណីមួយនៅរដ្ឋផេនស៊ីលវេនៀ ហើយនឹងស្នើសុំការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ វីស្កុនស៊ីនដោយអះអាងថាមានភាពមិនប្រក្រតីនៅមណ្ឌលជាច្រើនក្នុងរដ្ឋនេះ។
ចំណែកលោកបៃដិន បាននិយាយកាលពីថ្ងៃពុធថា ការរាប់សន្លឹកឆ្នោតគួរបន្តធ្វើនៅគ្រប់រដ្ឋ ដោយ«គ្មានបុគ្គលណាមានសិទ្ធិទាញលទ្ធិប្រជាធិបតេយ្យចេញពីយើងបានទេ មិនអាចនៅពេលឥឡូវ និងរៀងរហូត»៕

អ្នកគាំទ្ររបស់ត្រាំស្រែកតវ៉ាកាត់កញ្ចក់ទ្វារបន្ទប់រាប់សន្លឹកឆ្នោតនៅក្រុងដេត្រយកាលពីថ្ងៃ០៤វិច្ឆិកា