Home ព័ត៌មានអន្តរជាតិ សហរដ្ឋ​អាម៉េរ...

សហរដ្ឋ​អាម៉េរិក​ចាកចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ជា​ផ្លូវការ ខណៈ​ការបោះឆ្នោត​មិនទាន់​ដឹង​លទ្ធផល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ បន្ទាប់​ពី​ពន្យារពេល​៣​ឆ្នាំ សហរដ្ឋ​អាម៉េរិក​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅលើ​ពិភពលោក​ដែល​បាន​ដក​ចេញ​ជា​ផ្លូវការ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ខណៈ​លទ្ធផល​បោះឆ្នោត​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ​។

​លោក​ប្រធានាធិបតី​ត្រាំ​បានប្រកាស​ពី​ការចាកចេញ​នៅ​ខែ​មិថុនា​ឆ្នាំ ២០១៧ ប៉ុន្តែ​បទ​ប្បញ្ញត្តិ​របស់​អង្គការសហប្រជាជាតិ​មានន័យថា ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ​ទី​០៤​វិច្ឆិកា ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត​អាម៉េរិក​។​

​សហរដ្ឋ​អាម៉េរិក​នៅតែ​អាច​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​នេះ​នាពេល​អនាគត ប្រសិន​បើ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ជ្រើសរើស​ធ្វើ​ដូច្នេះ​។​

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវបាន​ព្រាង​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​ពង្រឹង​ការឆ្លើយតប​ជា​សកល​ចំពោះ​ការគំរាមកំហែង​នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ទប់​ការកើនឡើង​នៃ​សីតុណ្ហភាព​ពិភពលោក​នៅ​សតវត្សរ៍​នេះ​ឱ្យ​នៅក្រោម​២ អង្សា​សេ ពោលគឺ​នៅ​លើ​កម្រិត​មុន​ឧស្សាហកម្ម និង បន្ត​ការខិតខំ​ដើម្បី​រឹតត្បិត​ការកើនឡើង​សីតុណ្ហភាព​រហូតដល់ ១,៥ អង្សា​សេ​៕ sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...