Home កម្សាន្ត កេន​យ៉េ វ៉េ​ស...

កេន​យ៉េ វ៉េ​ស មាន​អ្នកបោះឆ្នោត​ឱ្យ​ជាង​៦០.០០០ នាក់ និង​ព្រលយ​អំពី​ការ​ប្រជែង​តំណែង​នៅ​សេត​វិមាន​ក្នុង​ឆ្នាំ​២០២៤

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ កាលពី​ថ្ងៃ​ពុធ​ទី​៤​វិច្ឆិកា (​ថ្ងៃ​ព្រហស្បតិ៍​នៅ​កម្ពុជា​) សហរដ្ឋ​អាម៉េរិក​កំពុង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការបោះឆ្នោត ប៉ុន្តែ​ជោគវាសនា​របស់​បេក្ខជន​ម្នាក់​គឺ​ដឹង​ច្បាស់​បំផុត នោះ​គឺ តារាចម្រៀង​រ៉ែ​ប កេន​យ៉េ វ៉េ​ស នឹង​មិន​ឈ្នះ​ការប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២០ នោះទេ ប៉ុន្តែ​នៅតែ​មាន​ក្តីសង្ឃឹម​នាពេល​អនាគត​។​

​តារាចម្រៀង​រ៉ែ​ប​ឆាប់​ប្រែប្រួល​អារម្មណ៍​រូបនេះ ដែល​បាន​សម្រេចចិត្ត​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​ក្នុងនាម​ជា​បេក្ខជន​ឯករាជ្យ​ក្រោម​គណបក្ស​ខួបកំណើត បានទទួល​សំឡេង​គាំទ្រ​ប្រមាណ ៦០.០០០ ពី​រដ្ឋ​ចំនួន ១២ ដែល​គាត់​មានឈ្មោះ​លើ​សន្លឹកឆ្នោត​។​

​ចំនួន​ឆ្នោត​របស់គាត់​គឺ​តិចតួចស្តួចស្តើង​ជាង​មុខ​ផ្លែ​ឡា​ម​ទៅទៀត​នៅក្នុង​ការ​ប្រជែង​តំណែង​ប្រធានាធិបតី ខណៈ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បាយ​ដិន បន្ត​នាំមុខ​លើ​លោក​ដូណាល់ ត្រាំ​ដែល​កំពុងកាន់​អំណាច​ម​ក​ពី​បក្ស​សាធារណរដ្ឋ ទន្ទឹមពេល​សន្លឹកឆ្នោត​ជា​ច្រើន​នៅ​កំពុង​រាប់​នៅក្នុង​រដ្ឋ​សំខាន់ៗ​នៅឡើយ​។​

​យោង​តាម​កាសែត​ញូវយ៉ក​ថែមស៍​បានឱ្យដឹងថា តារាចម្រៀង​ហ៊ី​ប​ហប​និង​ជា​អ្នក​ច្នៃ​ម៉ូត​រូបនេះ​បានឃើញ​តួលេខ​ខ្ពស់​បំផុត​របស់​គាត់​នៅក្នុង​រដ្ឋ​ថេន​ណេ​សស៊ី កន្លែង​ដែល​មនុស្ស ១០.០០០ នាក់​បោះឆ្នោត​ឱ្យ​រូបគេ​។​

​មហាសេដ្ឋី ដែល​ធ្លាប់​បាន​សម្តែង​ការគាំទ្រ​ខ្លាំង​ចំពោះ​លោក​ដូណាល់​ត្រាំ បាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ពី​ការបោះឆ្នោត​ឱ្យ​ខ្លួន​ឯង​នៅ​រដ្ឋ​វ៉ា​យ​អូ​មីង ដោយ​និយាយថា នេះ​ជា​ការបោះឆ្នោត​លើកដំបូង​របស់​គាត់​។​

​លោក​វ៉េ​ស​បាន​សរសេរ​ឈ្មោះ​ខ្លួន​ឯង​នៅលើ​សន្លឹកឆ្នោត​នៅ​រដ្ឋ​ភាគ​ខាង​លិច​មួយ​នេះ កន្លែង​ដែល​គាត់​ខកខាន​មិន​បាន​ឱ្យ​គេ​ចុះ​ឈ្មោះ​របស់​គាត់​នៅលើ​សន្លឹកឆ្នោត​។​

​យោង​តាម​រូបភាព​សន្លឹកឆ្នោត​ដែល​តារាចម្រៀង​រ៉ែ​ប​រូបនេះ​បាន​បង្ហោះ គាត់​មិនបាន​ចូលរួម​ប្រណាំងប្រជែង​កៅអី​សភា​ឬ​កៅអី​មូលដ្ឋាន​នោះ​ទេ​។​

​កំពូល​តារា​រ៉ែ​ប ដែល​ងាក​ទៅរក​គ្រិស្តសាសនា​ជា​សាធារណៈ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​សរសេ​រលើ Twitter យ៉ាង​ដូច្នេះ “​ព្រះ​ជា​ម្ចាស់​ពិតជា​ល្អ​ប្រពៃ​។ ថ្ងៃនេះ​ខ្ញុំ​បោះឆ្នោត​ជា​លើកដំបូង​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​សម្រាប់​ប្រធានាធិបតី​អាម៉េរិក ហើយ​វា​គឺ​សម្រាប់​អ្នក​ដែល​ខ្ញុំ​ជឿ​ទុកចិត្ត​…​នោះ​គឺ​រូបខ្ញុំ​”​។​

​ក្រោយមក​គាត់​បាន​ទទួលស្គាល់​បរា​ជ័យ ខណៈ​បង្ហើប​ឱ្យដឹង​ពី​អនាគត ដោយ​សរសេរ​យ៉ាងខ្លី​ថា “​កេន​យ៉េ ២០២៤”៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...