Home ព័ត៌មានជាតិ សន្តិសុខ ​ស្លាប់ម្នាក់...

​ស្លាប់ម្នាក់ របួសម្នាក់​ ដោយសារ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​


ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ បុរស​ម្នាក់ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ ចំណែក​យុវជន​ម្នាក់ បាន​រងរបួស​ស្រាល ដោយសារ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា នៅវេលា​ម៉ោង ៥​និង​៥០​នាទី ទៀបភ្លឺ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ ៥៣ ស្ថិតនៅ​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​នគរបាល​ចរាចរណ៍ ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1H 5562 បើកបរ​ដោយ​ឈ្មោះ ឌួង សុខា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​កើត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរ​ទិសដៅ ពី​ខាងកើត ទៅខាង​លិច នៅពេល​មកដល់​ចំណុច ខាងលើ បាន​ឡើង​វ៉ា​ជែង​រថយន្ត ១ គ្រឿង ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1J4118 បើកបរ​ដោយ​ឈ្មោះ សេង ភារៈ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅក្នុង​ដំណើរ ច្រាសទិស​គ្នា បណ្តាលអោយ​មនុស្ស ១​នាក់​ស្លាប់ និង​ម្នាក់​ផ្សេងទៀត បាន​រងរបួស​ស្រាល ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង រង​ការខូចខាត​ដូចគ្នា ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅ​វាស់វែង និង​បាន​ប្រមូល​វត្ថុតាង មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​រលាប្អៀរ និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ដោយឡែក អ្នករងរបួស ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...