តើ​យើង​នឹង​ដឹង​លទ្ធផល​ការបោះឆ្នោត​អាមេរិក​ឆ្នាំ ២០២០​នៅពេលណា​?


ប្រែ​សម្រួលៈ​ជា សីហៈ​/​ភ្នំពេញៈ មិនថាតែ​ពលរដ្ឋ​អាមេរិក​ទេ​ដែល​រង់ចាំ​ចង់ដឹង​អំពី​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នៅ​អាមេរិក កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា សូម្បីតែ​ពលរដ្ឋ​កម្ពុជា​ក៏​កំពង់តែ​រង់ចាំ​លទ្ធផល​នេះ​ផងដែរ ខណៈដែល លទ្ធផល​បង្ហាញថា លោក ចូរ បាយ​ដេ​ន បេក្ខភាព​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ខ្វះ​តែ​៦ សម្លេង​ទៀត ។
​លទ្ធផល​គឺ​កំពុងតែ​គាំង​មិន​កម្រើក ជាច្រើន​ម៉ោង នៅពេលដែល​អង្គ​បោះឆ្នោត​គាំទ្រ​លោក ចូរ បាយ​ដេ​ន បាន​ឡើងដល់ ២៦៤ ខណៈ អង្គ​បោះឆ្នោត​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​នៅក្នុង​តំណែង គឺ​ទ​ទល​បាន​ត្រឹម តែ ២១៤ ។


​ការជាប់​គាំ​ា​ង​លទ្ធផល​រាប់​ម៉ោង​នេះ​អាច​បណ្តាលមកពី​លោក ដូ​ណា​ល់ ត្រាំ និង ក្រុមការងារ​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​កំពុងតែ​តវ៉ា​នៅ​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ​មួយចំនួន ដូច្នេះហើយ​ទើប​លទ្ធផល​នៃ​ការប្រកួតប្រជែង​សម្រាប់​សេត​វិមាន​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​ចូរ បាយ​ដេ​ន នៅតែ​មិនទាន់​ត្រូវបាន​ដោះស្រាយ​។
​សម្រាប់​ការបោះឆ្នោត​នៅ​អាមេរិក​កាលពី​ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ នេះ គឺជា​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ ដោយ​ជនជាតិ​អាមេរិក​រាប់លាន​នាក់​ទៀត​បាន​បោះឆ្នោត​តាម​ប្រៃសណីយ​ដោយសារ​មេរោគ​ឆ្លង​កូ​វីដ ១៩ ដែល​មានន័យថា​ការពន្យា​ពេល​ក្នុងការ​រាប់​សន្លឹកឆ្នោត​ទាំងអស់​គឺ​ទំនងជា​ដោយសារតែ​បញ្ហា​នេះ​ផងដែរ ។


តើ​នៅពេលណា​ដែលជា​ធម្មតា​យើង​ទទួលបាន​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​អាមេរិក​?
​លទ្ធផល​ជាធម្មតា​ច្បាស់​នៅ​រាត្រី​នៃ​ការបោះឆ្នោត​តែម្តង សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក មុនៗ ប៉ុន្តែ​មកដល់ពេលនេះ​ហើយ​លទ្ធ​ផល​គឺ​នៅតែ​មិនទាន់​ដឹង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

CL រាត្រី​ថ្ងៃ​អង្គារ ៖ P...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...