ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររថយន្ត បើកកៀរម៉ូតូ ហើយដួលចូលកង់ រថយន្តមួយផ្សេងទៀត កាលពីម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងកើត ផ្លូវចូលទៅផ្លូវ ៥ ម៉ែត្រ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ស្រី សារ័ត្នថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពីទិសខាងកើត ទៅខាងលិច លុះបើកមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្ត ស៊ឺមីរ៉ឺម៉ក បានកៀរម៉ូតូ ជ្រុលទៅបុកពំនូកខ្សាច់ក្បែរផ្លូវ បណ្តាលឲ្យដួលចូលកង់ក្រោយស្តាំ រថយន្ត១គ្រឿងផ្សេងទៀត កិនស្លាប់ភ្លាមៗ ៕

