ដោយៈ រិទ្ធិសែន / ពោធិសាត់ៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចផ្នែករដ្ឋបាលជលផល ក្រគរ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុន វណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគ សហការជាមួយយោធាខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាប បទល្មើសជលផល នៅចំណុច ព្រែកតាអ៊ុ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគរ បានបញ្ជាក់ថាៈ ជាលទ្ធផល សមត្ថកិច្ចយើង បង្ក្រាបបាន ១ករណី និងបានបំផ្លាញចោល របាំងស្បៃមុង ចំនួន ២ ខ្សែ ប្រវែង ២២០ ម៉ែត្រ លូស្បៃមុងចំនួន ៤ មាត់ របាំងសាច់អួនក្រឡាញឹក ១ខ្សែ ប្រវែង១៥០ម៉ែត្រ ក្បាលបរ ២គ្រឿង បង្គោលចំរឹងចំនួន ១៣៥ ដើម និងបានចាក់លែងត្រីចំរុះ ចូលទៅក្នុងទន្លេវិញ។
ប្រភពដដែល បានបញ្ជាក់ថា រាល់ករណីចេញបង្ក្រាបបទល្មើសនេសាទ ម្ដងៗ សមត្ថកិច្ច មិនដែលឃាត់បានជនប្រព្រឹត្តបទល្មើសឡើយ នៅពេលសមត្ថកិច្ចជំនាញ ទៅដល់ ជនល្មើស បានគេចខ្លួនបាត់ទៅហើយ។ តែទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញនៅតែបន្តការ បង្ក្រាប អោយដូចភ្លៀងរលឹម ដោយធ្វើយ៉ាងណា ឲ្យបទល្មើសមានការថយចុះ ជាបន្តបន្ទាប់ ៕PC