​អាជ្ញាធរ​ជាតិ​អប្សរា ពិនិត្យ​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​


​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រុមការងារ​សហគម​ន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​ស្រុក​ពួក និង​ក្រុង​សៀមរាប បាន​ចុះ​ពិនិត្យ​ដោះស្រាយ សំណើសុំ​ជួសជុលផ្ទះ របស់​ប្រជាពលរដ្ឋ ក្នុង​ឧទ្យាន​អង្គរ បាន​ចំនួន ១២ សំណើ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​បើតាម​ប្រភពព័ត៌មាន​ពី អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បានបញ្ជាក់​ឱ្យដឹងថាៈ ក្រុមការងារ​សហគម​ន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន ២ គោលដៅ ដោយមាន​ការសហការ​ចូលរួម ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើ សុំ​ជួសជុលផ្ទះ​របស់ ប្រជាពលរដ្ឋ ក្នុង​ឧទ្យាន​អង្គរ​។​


​ជាក់ស្តែង គោលដៅ​ទី​១ ក្រុមការងារ​ប្រចាំ​ស្រុក​ពួក ដឹកនាំ​ដោយ លោក អឿន សំអុន បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ ស្ថិតក្នុង​ភូមិ​តា​ស្នេហ៍ ភូមិ​អន្ត​ង្គ​ន់ ភូមិ​ត្នោត​ជ្រើស ភូមិ​ប្រាសាទ​ចា​រ្យ និង​ភូមិ​ដូន​អុន ឃុំ​ដូន​កែវ ។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង ក្រុមការងារ បានអនុញ្ញាត ចំនួន ៧ សំណើ​។​


​គោលដៅ​ទី​២ ក្រុមការងារ​ប្រចាំ​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក ឡុង កុសល បាន​ពិនិត្យ និង​ដោះ​ស្រាយ នៅក្នុង​ភូមិ​ជ័យ និង​ភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល​។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់​ស្តែង ក្រុមការងារ បានអនុញ្ញាត​ចំនួន ៥ សំណើ​។ សូមបញ្ជាក់ថា រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំមាន​ការបង់ប្រាក់​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

រដ្ឋមន្រ្តីកសិកម្មៈ កម្ពុ...

ដោយៈ គង់ហេង / កំពង់ចាមៈ ក...