Home ព័ត៌មានជាតិ សង្គម ទូត​ចិន​ប្រចា...

ទូត​ចិន​ប្រចាំ​កម្ពុជា ចូលរួម​​បើក​វគ្គ​បណ្ដុះបណ្ដាល មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តាម​ប្រព័ន្ធ​អ៊ី​ន​ធឺណិ​ត​



ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ មាន​ប្រារព្ធ​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រៀបចំឡើង ដោយ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន តាម​ប្រព័ន្ធ វីដេអូ(Video Conference) ។​

​លោក Wang Yajun អនុរដ្ឋមន្ត្រី នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា និង​លោកស្រី មាន សំអាន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​អនុប្រធាន គណៈកម្មាធិការ​ត្រួតពិនិត្យ គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី និង​ព្រម ទាំង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​នេះ​។​

​លោក Wang Yajun បាន​មានប្រសាសន៍ថាៈ ប្រទេស​ចិន និង​កម្ពុជា គឺជា​ប្រទេសជិតខាង​ល្អ មិត្ត​ល្អ និង​ដៃគូ​យុទ្ធសាស្ត្រ អនុវត្ត​សហគមន៍​ជោគវាសនា​រួម សម្រាប់​មនុស្សជាតិ​។ ក្រោយពី​មានការ​ផ្ទុះឡើង នូវ​ជំងឺ​វីរុស​កូ​វីដ​-១៩​មក ភាគី​ទាំងពីរ បាន​ជួយ​យកអាសារ​គ្នា ទៅវិញទៅមក រួមសុខ​រួមទុក្ខ លើ​ក្បូន​តែមួយ ជំរុញ​និង​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចសហប្រតិបត្តិការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស មួយ​នេះ រួមគ្នា​រក្សា​ការពារ យុត្តិធម៌ សច្ចធម៌ លើ​ឆាក​អន្តរជាតិ​។​


​ភាគី​ចិន រីករាយ​ពង្រឹង​កិច្ចទំនាក់ទំនង ជាមួយ​ភាគី​កម្ពុជា ជំរុញ​ការកសាង​សហគមន៍ ជោគវាសនា​រួម រវាង​ចិន និង​កម្ពុជា ផ្តល់​ផលប្រយោជន៍ កាន់តែ​ល្អប្រសើរ ជូន​ដល់​ប្រទេស​ទាំងពីរ និង​ប្រជាជន​ទាំងពីរ រួមចំណែក​រឹតតែ​ធំធេង ក្នុង​ការជំរុញ​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។​

​ចំណែក​លោក Wang Wentian បានលើកឡើង​ថាៈ វគ្គ​បណ្ដុះបណ្ដាល តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត លើក​នេះ ជាការ​អនុវត្ត​យ៉ាង​រស់​រវើក ដើម្បី​អនុវត្ត​កុង​សុង​ស៊ី​ស សំខាន់ៗ​របស់​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ទាំង​ពីរ ពង្រឹង​កិច្ចទំនាក់ទំនង យុទ្ធសាស្ត្រ​រវាង គណបក្ស​ទាំងពីរ ដោយ​ស្ថិតក្រោម​ស្ថានភាព នៃ​ជំងឺ​វីរុស និង​​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ នៃ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ អភិបាលកិច្ច និង​លើកកម្ពស់​កាន់តែ​ប្រសើរឡើង នូវ​សមត្ថភាព និង​កម្រិត​អភិបាលកិច្ច របស់​គណបក្ស​ទាំងពីរ ដោយ​ក្រោម​ស្ថានភាព​ថ្មី ជួយ​សម្រប​សម្រួល ក្នុងការ​ជំរុញ​កិច្ចការពារ​នឹង​ជំងឺ​វីរុស និង​ផ្តល់​បទពិសោធន៍ ដែលមាន​អត្ថប្រយោជន៍ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នឹង​បន្ត​ចូលរួម​ជំរុញ​រៀបចំ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង រវាង​គណបក្ស​ទាំងពីរ កាន់តែ​សម្បូរបែប ជំរុញ​ទំនាក់ទំនង គណបក្ស​ទាំងពីរ និង​ប្រទេស​ស​ទាំងពីរ អភិវឌ្ឍន៍​ទៅមុខ​ឥតឈប់ឈរ​។​

​លោកស្រី មាន សំអាន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​សំខាន់ៗ របស់​ប្រទេស​ចិន ក្នុង​កិច្ច​ទប់​​ស្កាត់​នឹង​ជំងឺ​វីរុស និង​ដំណើរការ​សាជាថ្មី នៃ​ផលិតកម្ម​។​
​លោកស្រី បាន​អបអរសាទរ ចំពោះ​ការបើក​កិច្ចប្រជុំពេញអង្គ លើក​ទី​៥ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុ​ម្មុយ​និ​ស្ត​ចិន អាណត្តិ​ទី​១៩ បាន​យ៉ាង​ជោគជ័យ និង​បាន​ថ្លែងអំណរគុណ ដល់​ប្រទេស​ចិន ដែល​បាន​ផ្តល់​ការគាំទ្រ ដ៏​មានតម្លៃ ជូន​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ វីរុស និង​ការស្តារ​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​។​

​លោកស្រី បាន​មានប្រសាសន៍ថាៈ គណបក្ស​ប្រជាជន​កម្ពុជា រីករាយ​បន្តដំណើរ​ជាមួយ គណ​បក្សកុម្មុយ​និស្ត​ចិន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ស៊ីជម្រៅ លើ​កិច្ចសហប្រតិបត្តិការ មិត្តភាព​គ្រប់​វិស័យ រវាង​កម្ពុជា និង​ចិន ក្នុង “​យុគសម័យ ក្រោយ​ជំងឺ​វីរុស​កូ​វីដ​-១៩”​នេះ​។​

​គួរ​បញ្ជាក់ថា លោក Wu Chuanbing ទីប្រឹក្សា​នៃ​ស្ថានទូត​ចិន បាន​អញ្ជើញ​ចូលរួម​ផ្ទាល់ ក្នុង​ពិធី​នេះ នៅ​​សាលប្រជុំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular