ដោយៈ ទេព មង្គល / ភ្នំពេញៈ បើតាមប្រភពពី គេហទំព័ររបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ពិភាក្សារបាយការណ៍ លទ្ធផលចុះអង្កេតស្រាវជ្រាវ ករណីមន្ត្រី ចំនួន៥រូប ស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយបានចោទប្រកាន់ ប្រធានផ្ទាល់របស់ខ្លួនថា ដឹកនាំបញ្ជាតាមតែអារម្មណ៍ គ្មានមូលដ្ឋាន គ្មានគំនិតផ្តួចផ្ដើម គ្មានដោះស្រាយ សមស្រប ប្រកាន់អត្តចរឹក គ្មានក្រមសីលធម៌ ប្រើពាក្យសំដីហិង្សា ស្តីបន្ទោសប្រមាថមាក់ងាយ បន្ទាបបន្ថោក អសីលធម៌ ព្រមទាំងបង្ខិតបង្ខំ ឱ្យគាត់ លាលែងពីតំណែង និងផ្ទេរចេញពីអង្គភាព៕

