ផឹក​ចំ​ស្រា​កាច​! វាយ​ប្រពន្ធ​និង​ដុត​ម៉ូតូ ត្រូវ​នគរបាល​ឃាត់ខ្លួន​

1256
ចែករម្លែក
  • 59
    Shares

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​អំពិល​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ ក្រោយពី​ផឹកស្រា​ស្រវឹង​ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ និង​ដុតបំផ្លាញ​ម៉ូតូ​។ ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ភូមិ​អន្លង់​ព​ពាយ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ក្រាំង​អំពិល បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស ដែលជា​ជនសង្ស័យ​មានឈ្មោះ ធួន វ៉ាន់​ថា អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ម៉ឺន​ជ័យ ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង បាន​ផឹកស៊ី​ជាមួយ​មិត្ត​ភ័​ក្រ​នៅ​ខាងក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​អន្លុង​ព​ពាយ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង​។ រហូតដល់​ស្រវឹង​ទាស់​ពាក្យសម្តី​ជា​ប្រពន្ធ​រហូត​ឈានដល់​ថ្នាក់​វាយ​ប្រពន្ធ និង​ដុតបំផ្លាញ​ម៉ូតូ​មួយគ្រឿង ម៉ាក់​ហុងដា​សេ​១២៥ សេរី​២០០៩ ពណ៌​ក្រហម​គ្មាន​រហូត​ឆេះ​អស់​។​

​ប្រភព​បាន​បន្តថា ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា ហើយ​ស្ត្រី​រងគ្រោះ​ឈ្មោះ យិន ទូច អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បានដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​កសាង​សំណុំរឿង​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម