ប្រែសម្រួលៈជា សីហៈ/ភ្នំពេញ: លោក ចូរ បាយដេន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងតែនាំមុខ គឺជាអ្នកនយោបាយដ៏ចាស់វស្សាមួយរូបនៅអាមេរិក ។
លោកកើតនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៤២ ហើយបានក្លាយជាអនុប្រធានាធិបតីអាមេរិកនៅក្នុងរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទី ៤៧ ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៧ ។


នៅមុនពេលបោះជំហានមកកាន់សេតវិមាននៅក្នុងនាមជាអនុប្រធានាធិបតី លោក ចូរ បាយដេន គឺជាព្រឹទ្ធសមាជិកអាមេរិក ពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ២០០៩។
លោកមានភរិយាពីររូប គឺលោកស្រី នេលៀ ហានធ័រ (Neilia Hunter) ដែលបានរៀបការនៅក្នុងឆ្នាំ១៩៦៦ ហើយបានទទួលមរណភាពនៅឆ្នាំ១៩៧២ ។ លោកក៏បានរៀបការជាមួយនឹងលោកស្រី ជៀល ចាកូប (Jill Jacobs)នៅក្នុងឆ្នាំ១៩៧៧ មកដល់បច្ចុប្បន្ន ។ នៅក្នុងគ្រួសារលោកមានកូន៤ នាក់ ប៉ុន្តែគេដឹងថា កូនរបស់គាត់ម្នាក់ជាអ្នកនយោបាយ ម្នាក់ជាអ្នកច្បាប់ និង កូនស្រីម្នាក់ជាអ្នកនៅក្នុងកិច្ចការសង្គមផ្សេងៗរួមទាំងការងារខាងរចនាម៉ូត ប៉ុន្តែម្នាក់ទៀតស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងភរិយាមុនរបស់ លោក ។


លោក ចូរ បាយដេន ត្រូវបានគេដឹងថា ក៏ជាអ្នកដែលមានប្រវត្តិចេញពីការងារច្បាប់ ដោយលោក មានសញ្ញបត្របណ្ឌិតច្បាប់៕



