ប្រែសម្រួលៈវាសនា/ប៉េកាំង៖ កាលពីថ្ងៃទី៣វិច្ឆិកា ក្រសួងការវរទេសអាម៉េរិកបានអនុម័តការលក់ដ្រូនMQ-9B Reaperចំនួន៤គ្រឿងនិងគ្រឿងបង្គំហាតវ៉ែរទៅអោយកោះតៃវ៉ាន់មុនបញ្ជូនសំណើលក់នេះទៅអោយសភាអនុម័ត។
កិច្ចព្រមព្រៀងតំលៃ៦០០លានដុល្លារនេះ គ្រាន់តែជាចំណែកលក់ចុងក្រោយមួយក្នុងកិច្ចព្រមព្រៀងទិញលក់មួយកញ្ចប់តំលៃរាប់ពាន់លានដុល្លារដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ត្រាំយល់ព្រមជាមួយអាជ្ញាធរកោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វេប៊ីន កាលពីថ្ងៃពុធទី០៤វិច្ឆិកាបានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំងនឹង«ឆ្លើយតបចាំបាច់និងដ៏ស័ក្តិសម» បើសិនជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សំរេចការលក់ចុងក្រោយនេះទៅអោយកោះតៃវ៉ាន់។
វ៉ាង បាននិយាយថាកិច្ចព្រមព្រៀងតំលៃ៦០០លានជាមួយអាជ្ញាធរដែនកោះនេះជា«ការជ្រៀតជ្រែកយ៉ាងព្រៃផ្សៃមកក្នុងកិច្ចការចិន និងបំផ្លាញយ៉ាងធ្ងន់ធ្ងរអធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិន»។
អ្នកនាំពាក្យ បានប្រាប់អ្នកយកព័ត៌មានថា ចម្លើយតបរបស់ចិននឹងត្រូវធ្វើឡើងស្របទៅតាមដំណើរវិវត្តន៍នៃសភាពការណ៍។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិក បានប្រកាសថា ក្រសួងការបរទេសនឹងអនុម័តលក់សព្វាវុធតំលៃ៦០០លានដុល្លារទៅអោយកោះតៃវ៉ាន់។វារួមមាន ដ្រូនប្រដាប់អាវុធ៤គ្រឿង និងស្ថានីយលើដីចំនួន៤សំរាប់ប្រតិបត្តិការយាននេះ ព្រមទាំងគ្រឿងបន្លាស់និងបរិក្ខាផ្សេងៗ។ទោះជាយ៉ាងណា កិច្ចព្រមព្រៀងលក់នេះនឹងត្រូវសំរេចចុងក្រោយដោយសភាអាម៉េរិកនិងសភាតៃវ៉ាន់៕

អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា អាម៉េរិកបញ្ជូនសញ្ញាខុសទៅអោយកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់