Home ព័ត៌មានជាតិ នយោបាយ អ្នក​ប៉ះពាល់​...

អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​៦២៨​នាក់ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​កូ​វីដ​-១៩

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នក​ប៉ះពាល់​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី ចំនួន ៦២៨​នាក់ ត្រូវបាន​ធ្វើតេស្ត​វត្ថុ​សំណាក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា​។ ប៉ុន្តែ​ក្រសួង​កំពុង​បន្ត​ការស្រាវជ្រាវ​ជា​បន្តទៀត​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

ប្រភព​ដដែល​បន្តថា ក្រោយពី​ទទួលបាន​សេចក្តី​ជូន​ព័ត៌មាន​ស្តីពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ របស់លោក ភី​ធើ ហ្សី​ចា​តូ រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​ក្នុងពេលដែល​គាត់​កំពុង​បំពេញបេសកកម្ម​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​ក្រសួងសុខាភិបាល​កម្ពុជា បានធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ ដើម្បី​រក​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គាត់ ក្នុង​រយៈ​ពេលដែល​បានធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​រាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា កន្លងទៅនេះ ហើយ​បាននិងកំពុង​យក​វត្ថុ​សំណាក​អ្នក​ដែល​ប៉ះពាល់​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។
​ក្រសួង​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​១១​យប់ ថ្ងៃទី​៤ ខែវិច្ឆិកា អ្នក​ប៉ះពាល់​សរុប​ចំនួន ៦២៨​នាក់ ត្រូវបាន​ធ្វើតេស្ត​វត្ថុ​សំណាក​ដោយ​វិទ្យា ស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា ហើយ​ក្រសួង​កំពុង​បន្ត​ការស្រាវជ្រាវ​និង​ជម្រាបជូន​សាធារណជន​នៅពេល​ទទួលបាន​លទ្ធផល​វិភាគ​វត្ថុ​សំណាក​ជា​បន្តបន្ទាប់​ទៀត​។​


​សូមជម្រាបថា រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី លោក ភី​ធ័​រ ហ្សី​យា​តូ បានធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅពេល​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​។​
​បើតាម​ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ៣ ខែវិច្ឆិកា ម្សិលមិញ​នេះ លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​នៅពេលដែល​លោក​រដ្ឋមន្ត្រី​និង​ប្រតិភូ​អញ្ជើញ​ដល់ទី​ក្រុង​បាងកក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ការធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ នៅ​ទី​នោះបាន​បញ្ជាក់ថា ឯកឧត្តម រដ្ឋមន្ត្រី មាន​លទ្ធផល​វិជ្ជមាន​។ សូមបញ្ជាក់ថា សមាជិក​គណៈប្រតិភូ​ហុង​គ្រី​ទាំងអស់​បានធ្វើ​តេស្ត និង​មាន​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់ថា គ្មាន​វីរុស​កូ​វីដ​-១៩ មុនពេល​ចេញដំណើរ​ម​ក​កម្ពុជា​។​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឲ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់​ដែល​ជួប​និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ​នៅក្នុងពេល​ទស្សនកិច្ច ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក (​ច​ត្តា​ឡី​ស័ក​) តាម​ការកំណត់​របស់​ក្រសួង សុខាភិបាល​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...