Home ព័ត៌មានអន្តរជាតិ ៧​ថ្ងៃ​មកនេះ​...

៧​ថ្ងៃ​មកនេះ​នៅ​អាម៉េរិក​មាន​ករណី​ឆ្លងកូវី​ដ​១៩​ជា​មធ្យម ៨៦.៣៥២ ករណី​រៀងរាល់ថ្ងៃ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ សហរដ្ឋ​អាម៉េរិក​បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​មួយទៀត​សម្រាប់​ករណី​ឆ្លងកូវី​ដ​១៩​ប្រចាំថ្ងៃ ខណៈ​ដែល​រដ្ឋ​ជាច្រើន​បាន​ប្រកាស​ពី​កម្រិត​ឆ្លង​ខ្ពស់​កាលពី​ថ្ងៃ​ពុធ​ទី​៤​វិច្ឆិកា ដែល​នេះ​ស​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​នៅ​រដូវ​បោះឆ្នោត​ខែរងា​នេះ​។​

ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មីៗ​ប្រចាំ​ថ្ងៃ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​៤៥

​ក្រុម​អ្នកជំនាញ​សុខភាព​សាធារណៈ​ព្រួយបារម្ភ​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​ទោះ​អាច​មាន​រយៈពេល​ខ្លី​ក៏​ដោយ​។​

​យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន​បានឱ្យដឹងថា ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មីៗ​ប្រចាំ​ថ្ងៃ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​៤៥ ភាគរយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ រហូត​ដល់​ចំនួន​កំណត់ត្រា​ជា​មធ្យម​ក្នុងពេល ៧ ថ្ងៃ​មកនេះ គឺ ៨៦.៣៥២ ករណី​ក្នុង​មួយថ្ងៃ​។​

​ចំនួន​អ្នក​ស្លាប់​ក៏​កើនឡើង​ផង​ដែរ​ពោលគឺ​កើនឡើង ១៥ ភាគរយ​ស្មើនឹង ៨៤៦ នាក់​ជា​រៀងរាល់ថ្ងៃ​។​

​ចំនួន​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាម៉េរិក​សរុប​គឺ​មាន​ជាង ២៣២.០០០ នាក់ ហើយ​ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​សរុប​បាន​កើនឡើង​ដល់​ខ្ទង់​៩ លាន​នាក់​។ ចំនួន​នេះ​គឺ​ខ្ពស់បំផុត​នៅលើ​ពិភពលោក ហើយ​ការឆ្លង​ថ្មីៗ​ចុងក្រោយ​នេះ​កំពុង​កើនឡើង​ស្ទើរតែ​គ្រប់​រដ្ឋ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...