Home ព័ត៌មានជាតិ អប់រំ មន្ត្រី​នៃ​ក្...

មន្ត្រី​នៃ​ក្រសួង​មុខងារសាធារណៈ ចូលរួម​សិក្ខាសាលា​អាស៊ាន អន​ឡាញ​ស្ដីពី​ការកសាង​សមត្ថភាព ក្នុងការ​អភិវឌ្ឍ​កម្ម​វី​ធី​សិក្សា​នៃ​ការបណ្ដុះបណ្ដាល តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

មន្ត្រី​នៃ​ក្រសួង​មុខងារសាធារណៈ ចូលរួម​សិក្ខាសាលា​អាស៊ាន អន​ឡាញ​ស្ដីពី​ការកសាង​សមត្ថភាព ក្នុងការ​អភិវឌ្ឍ​កម្ម​វី​ធី​សិក្សា​នៃ​ការបណ្ដុះបណ្ដាល តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​:​មន្ត្រីរាជការ​នៃ​ក្រសួង​មុខងារសាធារណៈ ចំនួន ៤​នាក់​បាន​ចូលរួម​សិក្ខាសាលា​អាស៊ាន​អន​ឡាញ​ស្ដីពី “​ការកសាង​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​កម្ម​វី​ធី​សិក្សា​នៃ​ការបណ្ដុះបណ្ដាល តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Capacity Building on Developing a Module for E-Learning)”​។ សិក្ខាសាលា តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ រៀបចំ​ដោយ​នាយកដ្ឋាន​សេវាសាធារណៈ​របស់​ប្រទេស​ម៉ាឡេស៊ី​។
​សិក្ខាសាលា​នេះ មាន​សមាសភាព​ចូលរួម​ពី​មន្ត្រីរាជការ​នៃ​ក្រសួង​មុខងារសាធារណៈ ACCSM នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​គោលបំណង​ដើម្បី​ផ្លាស់ប្ដូរ​ទស្សនវិស័យ និង​ចំណេះដឹង ស្តីពី គំនិត​ផ្ដួចផ្ដើម ក្នុងការ​បណ្ដុះបណ្ដាល​តា​ម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​រួមបញ្ចូល​ទាំង​ការរៀបចំ​គម្រោង ប្លង់ និង​ការអភិវឌ្ឍ​នៃ​កម្មវិធីសិក្សា​។

មន្ត្រី​នៃ​ក្រសួង​មុខងារសាធារណៈ ចូលរួម​សិក្ខាសាលា​អាស៊ាន អន​ឡាញ​ស្ដីពី​ការកសាង​សមត្ថភាព ក្នុងការ​អភិវឌ្ឍ​កម្ម​វី​ធី​សិក្សា​នៃ​ការបណ្ដុះបណ្ដាល តាម​ប្រព័ន្ធ​អេឡិចត្រូនិក​


​ក្រសួង​មុខងារសាធារណៈ បានប្រកាសថា ខ្លឹមសារ​សំខាន់​នៃ​សិក្ខាសាលា​នេះ រួមមាន និន្នាការ​ថ្មីៗ​នៃ​ការបណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (​ដោយ​ប្រើ​កម្មវិធី Zoom, Microsoft Team និង Google Class Room) និង​របៀប​នៃ​ការអភិវឌ្ឍ វិភាគ និង​ធ្វើ​គម្រោង​ប្លង់​នៃ​មាតិកា​កម្មវិធីសិក្សា​។ ឧ​ត្ត​មា​នុ​វត្ត​នៃ​ការបណ្ដុះបណ្ដាល បម្រើ​សេវាកម្ម តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​ប្រើប្រាស់ Cloud ដើម្បី​ផ្លាស់ប្តូរ ក្នុងការ​គ្រប់គ្រង​។ ការបណ្ដុះបណ្ដាល​ដល់​ម​ន្ត្រី​រាជការ​លើ​វិស័យ​សាធារណៈ តាម​កម្មវិធី​ប្រព័ន្ធ​អេឡិចត្រូនិក EPSA របស់​រដ្ឋា​បាល​ម៉ាឡេស៊ី​។ ការអភិវឌ្ឍ​មាតិកា​វគ្គ​បណ្តុះបណ្តាល​នៃ​កម្មវិធីសិក្សា​នៅក្នុង​ប្រព័ន្ធ​EPSA​។​ការចែករំលែក​បទពិសោធ​ន៍​ក្នុងការ​អភិវឌ្ឍ​កម្មវិធីសិក្សា​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ តាម​ប្រព័ន្ធ EPSA៕srn

មន្ត្រី​នៃ​ក្រសួង​មុខងារសាធារណៈ ចូលរួម​សិក្ខាសាលា​អាស៊ាន អន​ឡាញ​ស្ដីពី​ការកសាង​សមត្ថភាព ក្នុងការ​អភិវឌ្ឍ​កម្ម​វី​ធី​សិក្សា​នៃ​ការបណ្ដុះបណ្ដាល តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...