Home ព័ត៌មានជាតិ សន្តិសុខ ថៅកែ​ហាង ជូ​ហ...

ថៅកែ​ហាង ជូ​ហេង​ហេង ចាក់​សាំង​ដុត​ម៉ូតូ បង្ក​ឱ្យ​ភ្ញាក់ផ្អើល

ដោយៈ អង្គរតូច / សៀមរាបៈ ថៅកែ​ភោជនីយដ្ឋាន ជូ ហេង​ហេង នៅ​សុខៗ ក៍​យក​សាំង ចាក់​ដុត​ម៉ូតូ ១​គ្រឿង ចោល បណ្តាលអោយ​ឆេះ​សន្ធោសន្ធៅ ផ្អើល​មនុស្សម្នា នៅ​កណ្តាល ក្រុង​សៀមរាប ។ ហេតុការណ៍​នេះ បានកើត​ឡើង នា​ម៉ោង ៨​និង​៤០​នាទី ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅមុខ​ហាង ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​មន្ត្រីនគរបាល​មូលដ្ឋាន បានអោយដឹងថាៈ ម៉ូតូ ១ គ្រឿង​ដែល​ថៅកែ​ហាង យីហោ ជូ​ហេង​ហេង ដុតចោល​ម៉ាក​ហុងដា វ៉េវ C110 ពណ៌ ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1P.5512 (​ម៉ូតូ​ចាស់​)​។ ម្ចាស់​ហាង និង​ជា​ម្ចាស់​ម៉ូតូ ឈ្មោះ ង៉ូ​វ ឡេង ភេទ​ប្រុស អាយុ ៥០ ឆ្នាំ​។​បុរស​រូបនេះ បាន​យក​សាំង ចាក់​ដុត ម៉ូតូ​របស់ខ្លួន បណ្តាលអោយ​ឆាបឆេះ តែ​មិន​បណ្តាលអោយមាន​របួស ដល់​មនុស្ស និង​រាលដាល ឆេះ​ដល់​កន្លែង​ផ្សេង​នោះទេ​។​

​មន្ត្រី​ដដែល បាន​បន្តថាៈ មូលហេតុ គឺ​បុរស​នោះ ខឹង​នឹង​បុគ្គលិក​របស់ខ្លួន ឈ្មោះ គ​ន្ធា ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ចុងភៅ ជិះ​ម៉ូតូ​ដើរលេង មិន​ធ្វើការ​។ បន្ទាប់ពី​កើតហេតុ កំលាំង​ប៉ុស្ដិ៍ បាន​ចុះជួយ​អន្តរាគមន៍ ដើ​យ​ប្រើ​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ បាន​ទាន់ពេលវេលា​។ ករណីនេះ ខូចខាត​ឆេះ​អស់ ម៉ូតូ ១ គ្រឿង និង​បាន​ដកយក​គ្រោងឆ្អឹង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​។ ចំពោះ ថៅកែ​ហាង ខាងលើ ត្រូវបាន​នាំខ្លួន​យកទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជួសជុល​ផ្លូវលំ ដែល​ខូចខាត...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...