ចូ​សេ ម៉ូ​រី​ញ៉ូ ត្រៀម​ប្រជែង​ក្លឹប​ឆេ​ល​ស៊ី​យក​កីឡាករ រី​ឆា​លី​សិន ក្នុងតម្លៃ​៤០​លាន​ផោន​

1105
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ត្រៀមខ្លួន​ប្រជែង​ជាមួយ​អតីត​ក្លឹប​ឆេ​ល​ស៊ី​របស់លោក ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ស្លាប រី​ឆា​លី​សិន (Richarlison) ដែលមាន​តម្លៃ​ផ្ទេរ​៤០​លាន​ផោន​របស់​ក្លឹប Watford ។​
​ ​
​បើទោះបីជា​ក្លឹប Watford ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​ពី​ក្លឹប Fluminense ក្នុងតម្លៃ​១១,២​លាន​ផោន​កាលពី​៨​ខែ​មុន​ហើយ​កីឡាករ​រូបនេះ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​រយៈពេល​ប្រាំ​ខែ​ក៏ដោយ ក៏​កីឡាករ​រូបនេះ​នៅតែ​ជា​គោលដៅ​ផ្ទេរ​សម្រាប់​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ដដែល​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​គឺជា​អ្នក​ចាប់ផ្តើម​មុនគេ​ក្នុង​បំណង​នាំយក រី​ឆា​លី​សិន ដែលមាន​ភាពស្និទ្ធស្នាល ជាមួយ​មិត្ត​រួម​ជាតិ ដេវីដ ល្វី​ស (David Luiz) និង វី​ល​លៀន (Willian) មក​ចូលរួម​នៅ Stamford Bridge​។​
​ ​
​ក្លឹប PSG និង Monaco ក៏​ចាប់អារម្មណ៍​នឹង រី​ឆា​លី​សិន ដែរ ហើយ​នៅពេលនេះ លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រូបង្វឹក​របស់​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​បាន​បញ្ចូល​កីឡាករ រូបនេះ ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែលជា​គោលដៅ​ផ្ទេរ​នៅ​រដូវក្តៅ​។​
​ ​
​រី​ឆា​លី​សិន ចាប់ផ្តើម​រដូវ​កាល​បាន​យ៉ាង​ល្អ ដោយ​រកបាន​៥​គ្រាប់​នៅ​១២​ប្រកួត​ដំបូង ប៉ុន្តែ​ទម្រង់​លេង​របស់ រី​ឆា​លី​សិន ចាប់ផ្តើម​ធ្លាក់ចុះ បន្ទាប់ពី​ក្លឹប Watford បាន​បណ្តេញ គ្រូបង្វឹក Marco Silva កាលពី​ខែមករា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារប្រេស៊ីល អេឌ័រ មីលីតាវ (Eder Militao)

ទីតាំងផ្សាយពាណិជ្ជកម្ម