Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ប្...

រថយន្ត​ដឹក​ប្រេងឥន្ធនៈ បុក​ស្ត្រី បីនាក់ ស្លាប់ និង​របួសធ្ងន់ នៅ​មហាវិថី​រាម​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ស្ត្រី​បីនាក់ បាន​ស្លាប់ និង​រងរបួស​ធ្ងន់ ដោយសារតែ​រថយន្ត ដឹក​ប្រេងឥន្ធនៈ ១​គ្រឿង បាន​បុក នៅពេល​ជនរងគ្រោះ បាន​កំពុង​អង្គុយ​លើ​សួន ពុះ​ចែក​ទ្រូងផ្លូវ ស្ថិតនៅលើ​មហាវិថី​រាម ក្នុងភូមិ​អ៊ុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង ៧ និង​១៥ នាទី ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ ស្ត្រី​រងគ្រោះ ទាំងបី​នាក់​នោះ មាន​ទីលំនៅ នៅក្នុង​ភូមិ​ឃុំ កើតហេតុ​នោះ រួមមានៈ ១.​ឈ្មោះ អ៊​យ សារ៉ាត់ អាយុ ៤០​ឆ្នាំ របួសធ្ងន់ , ២.​ឈ្មោះ សាន់ សុផល អាយុ ៤០​ឆ្នាំ របួសធ្ងន់ និង​៣.​ឈ្មោះ ស៊ីន ឆ​យ អាយុ ៣៧​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​កើត ហេតុ​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ រថយន្ត ដឹក​ប្រេងឥន្ធនៈ​នោះ ម៉ាក CHENLONG ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ៣E-០២៧៥ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ប្រេង​ឥន្ទ​នៈ PTT ដែលមាន ទិសដៅ ពី​ខាងកើត ទៅខាង​លិច បែក​កង់​ឆ្វេង ក៏​រេ​ចង្កូត ទៅបុក​ជនរងគ្រោះ ដែល​អង្គុយ​ជុំគ្នា លើ​សួន ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ស្លាប់​នៅនឹងកន្លែង និង ពីរ​នាក់​ទៀត របួសធ្ងន់ រីឯ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​។

​បច្ចុប្បន្ន សាកសព បាន​ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ ចំណែក អ្នករងរបួស​ធ្ងន់ បាន​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ។ រីឯ​វត្ថុតាង រថយន្ត សមត្ថកិច្ច បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular