ដោយៈ វណ្ណៈ / ព្រះសីហនុៈ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកព្រៃនប់ បានចុះត្រួត ពិនិត្យសន្តិសុខ តាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានរកឃើញ ទូរស័ព្ទដៃ ចំនួន ៣ កេស ស្មើនឹង ៩៩៧ គ្រឿង ពីរថយន្តម៉ាកតូយ៉ូតា ហាយឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AG ១៦១៥ ដែលពាក់ព័ន្ធនឹងការសង្ស័យថា គ្មានឯកសារពន្ធ ។
សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តតូយ៉ូតា ហាយឡេនឌ័រ មួយគ្រឿងនេះ មានទិសដៅ ចេញពី ក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ។ ករណីនេះ សមត្ថកិច្ច បានបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូនមន្ត្រីគយ ចាត់ចែងបន្ត តាមនីតិវិធី ៕PC



