Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ត...

បុរស​ម្នាក់ ត្រូវ​ចោរ​កាប់​ដាច់​ស​សៃ​ដៃ ប្លន់​យក​ម៉ូតូ​បានសម្រេច នៅ​ក្រុង​តាខ្មៅ​

ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ បុរស​ម្នាក់ រងរបួស ក ដៃ ក្នុងករណី​ចោរ កាប់​ប្លន់​យក​ម៉ូតូ​គ្រឿង ម៉ាក​ហុងដា សេ​១២៥​ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1IF-6102 បានសម្រេច ។ ចំណែក​ជនល្មើស បានគេច​ខ្លួន​ភ្លាមៗ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ផ្លូវជាតិ​លេខ​២១ ជិត​ផ្ទះសំណាក់ រស្មី ៨៨ ភូមិ​ទួល ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ​។ រហូតមកដល់​ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា នេះ នគរបាល ក្រុង​តាខ្មៅ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​នគរបាល ខេត្តកណ្តាល កំពុង​បន្ត​ការ​ស៊ើប អង្កេត​ស្រាវជ្រាវ​រក​ជនល្មើស ដើម្បី​យកមក​ចាត់ការ តាម​នីតិវិធី ។​

​សមត្ថកិច្ច​នគរបាល ខេត្តកណ្ដាល បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ តាវ ជ្រូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ មាន​គ្នា ពីរ​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ជាង ២០ ឆ្នាំ បានគេច​ខ្លួន​ភ្លាមៗ​។​

​ប្រភពពី​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ចូលរួម​ផឹកស៊ី ជាមួយ​មិត្តភក្តិ​នៅ​កោះ​ពេជ្រ​។ លុះ​មកដល់​វេលា​ម៉ោង ៩ យប់ ថ្ងៃទី​៣ វិច្ឆិកា ជនរងគ្រោះ បាន​ឈប់​ផឹក ហើយ​ជិះ​ម៉ូតូ​តែម្នាក់ឯង ត្រឡប់ទៅផ្ទះ នៅឯ​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​វិញ​។ តែ​នៅពេល​ជិះ មកដល់​ម្តុំ​ចាក់អង្រែលើ ត្រូវបាន​សមត្ថកិច្ច ខណ្ឌមានជ័យ ដាក់​កម្លាំង​វាស់​ជាតិ​អាល់កុល ហើយ​ឃាត់ខ្លួន​ជនរងគ្រោះ និង​ម៉ូតូ​យកទៅ សាកសួរ នៅ​ប៉ុស្តិ៍ និង​ផាកពិន័យ អស់​លុយ ៦ ម៉ឺន​រៀល​។ រហូតដល់​វេលា​ម៉ោង ០០ និង​៥​នាទី រំលងអធ្រាត្រ ទើប​អនុញ្ញាត ឲ្យ​គាត់​យក​ម៉ូតូ ជិះ​ត្រឡប់ទៅផ្ទះ​វិញ​។ នៅពេល​ជនរងគ្រោះ ជិះ​តាម​ផ្លូវជាតិ​លេខ​២១ ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ជិត​ដល់ផ្ទះ​សំណាក់ រស្មី ៨៨ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​អេ​សិច​ទ័​រ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​ជិះ​ឌុប​គ្នា​២​នាក់​ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ រាង​ស្គម បាន​ជិះ​មក​កាក់​ពីមុខ​ម៉ូតូ ឲ្យ​ឈប់ ហើយគ្នា​វា​ម្នាក់ បាន​ដក​ដាវ​សាំ​ម៉ូ​រៃ កាប់​ចំ​ត្រង់ ក ដៃ​ខាងឆ្វេង បណ្តា​យ​រយៈ​ដាច់​សរសៃ មាន​របួសស្នាម ហូរឈាម​យ៉ាងច្រើន ហើយ​ពួកវា បាន​ដណ្តើមយក​ម៉ូតូ ហើយ​នាំគ្នា​ជិះ​គេចខ្លួន ទៅ​ទិស​ខាងត្បូង បត់​តាមផ្លូវ​ថ្មី តាមផ្លូវ​សិត្បូ ទៅ​បាត់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...