ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ផ្តោត​គោលដៅ​ផ្ទេរ​ខ្សែការពារ ប្រេ​ស៊ី​ល អេ​ឌ័​រ មី​លី​តាវ​

993
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹង​ងាក​ទៅរក​ខ្សែការពារ​ប្រេ​ស៊ី​ល អេ​ឌ័​រ មី​លី​តាវ (Eder Militao) នៅ​រដូវក្តៅ​នេះ ជា​កិច្ចប្រឹងប្រែង ដើម្បី​ស្តា​មុខមាត់​ឡើងវិញ​បន្ទាប់ពី​ខកចិត្ត​នឹង​យុទ្ធនាការ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ចង់​ពង្រឹង​ក្រុម​របស់លោក​ឡើងវិញ បន្ទាប់ពី ខកខាន​មិនបាន​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ចាញ់​ក្រុម Liverpool ដែល​មក ពី​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ដូចគ្នា​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បានចាត់ទុក​កីឡាករ មី​លី​តាវ របស់​ក្លឹប Sao Paulo ជា​គោលដៅ​ផ្ទេរ ចម្បង​របស់លោក ហើយ​កីឡាករ​រូបនេះ​មានតម្លៃ​២០​លាន​ផោន​។ កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ ក៏​អាច​ពង្រឹង​តំបន់​បម្រើ​របស់លោក​ផងដែរ​ដោយសារ​កីឡាករ​រូបនេះ​អាច​លេង​ជា​ខ្សែបម្រើ បាន​។​
​ ​
​មី​លី​តាវ អាចជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​បី​រូប​ដែល​នឹង​មកដល់​ពហុកីឡាដ្ឋាន Etihad នៅ​រដូវក្តៅ​នេះ ហើយ​លោក ហ្គា​ឌី​អូ​ឡា ក៏​ចង់បាន​កីឡាករ ហ្វ្រេ​ដ (Fred) របស់​ក្លឹប Shakhtar Donetsk ផងដែរ​។ ស៊ី​ធី​និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​សុទ្ធតែ​ចាប់អារម្មណ៍ នឹង​ខ្សែបម្រើ ហ្វ្រេ​ដ ដែលមាន​តម្លៃ​ខ្លួន​៥០ លាន​ផោន​កាលពី​ខែមករា ប៉ុន្តែ​គ្មាន​ក្លឹប​ណាមួយ សម្រេច​កិច្ចព្រមព្រៀង​នៅឡើយ​ទេ​។​
​ ​
​ស៊ី​ធី​ក៏​ចាប់អារម្មណ៍​លើ​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ផងដែរ​។ ម៉ា​រ៉េ​ស ពិតជា ចង់​ចូលរួម​ជាមួយ​ស៊ី​ធី​កាលពី​ខែមករា​។ ម៉ា​រ៉េ​ស រកបាន​១០​គ្រាប់​និង​បង្កើត​ឱកាស​៨​លើក ដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ស័ក្តិសម​បំផុត​ជាមួយ​ក្លឹប​កំពូល​នៅ​ព្រី​មី​ញ៉េ​លី​ក​។ ខ្សែបម្រើ​ស្លាប របស់​ក្លឹប Leicester រូបនេះ​មានតម្លៃ​ប្រហែល​៦០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ​ប្រេ​ស៊ី​ល អេ​ឌ័​រ មី​លី​តាវ (Eder Militao)

ទីតាំងផ្សាយពាណិជ្ជកម្ម