
ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅព្រឹកថ្ងៃទី៥ខែវិោច្ឆិកានេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩។ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផលអវិជ្ជមានកូវីដ-១៩។
ក្រសួងបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត និងរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល ៕សរន


