ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យ ចំនួន ១៣ នាក់ ក្នុងនោះមានស្រី ៣នាក់ ជាមុខសញ្ញា ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានត្រូវកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បញ្ជូនទៅកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។
មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនទាំងនេះ ត្រូវបានកម្លាំង មូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បង្ក្រាបនៅទីតាំងជាក់ស្តែង ដោយឃាត់ខ្លួន កាលពីម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន ជាង ៣៧ កញ្ចប់តូចធំ និងសម្ភារ សម្រាប់សេពមួយចំនួនទៀត ៕PC
