Home កីឡា EL យប់​នេះ ៖ ...

EL យប់​នេះ ៖ Tottenham, Leicester, Arsenal, Villarreal, Napoli, Hoffenheim, Young Boys សង្ឃឹម​ទទួលបាន ៣ ពិន្ទុ​ពេញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ការប្រកួត​នៅ​ក្របខ័ណ្ឌ Eufa Europa League ចំនួន ២៤ គូ​នៅក្នុង​ពូ​ល A-L ដែល​ឈាន​ដល់​វគ្គ​ជម្រុះ​ជុំ​ទី​៣​។​

  • បើកឆាក​មក​ចាញ់​ទាំង​ពីរ​ប្រកួត Ludogorets មើល​ទៅ​មិន​អាច​ឆ្លង​ផុតពី​ធ្លាក់​ក្នុង​ពូ​ល​នោះឡើយ​។ ក្រុម​ស្ទាំង​ដែក​របស់​ប៊ុលហ្គារី​នេះ​បើកឆាក​ចាញ់ LASK និង Levski ដែល​ជា​ក្រុម​គីឡូ​ស្រាល​ជាង Spurs​។​

Tottenham កំពុង​លេង​ល្អ​ដូច​ផ្កា ដោយសារ​ខ្សែប្រយុទ្ធ​ហុង មីន​ស៊ុន និង ហា​រី ខេន ស៊ុត​ទម្លុះ​សំណាញ់​ទី​គូប្រកួត​មិនដែល​ខាន​។ Spurs ត្រូវ​ឈ្នះ​យប់​នេះ​ដាច់ខាត​ដើម្បី​ឆ្លង​ផុត​ពូ​ល J ក្រោយ​បើកឆាក​ឈ្នះ LASK តែ​ចាញ់ Antwerp​។

Ludogorets ជួប​ក្រុម​មក​ពី​អង់គ្លេស ៤ ដង ចាញ់​ទាំង ៤​។ រីឯ Spurs ធ្លាប់​ជួប​ក្រុម​ប៊ុលហ្គារី​ម្តងគត់ គឺ ឈ្នះ Lokomotiv Plovdiv ២-១ ក្នុង EL​។

​ដោយហេតុ​ថា Ludogorets លេង​ក្នុង​ទឹកដី​ខ្លួន​ឯង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប ៣ ដង​ឈ្នះ​តែម្តង ហើយ Spurs សម្បូរ​ទៅដោយ​ជើង​ស៊ុត ដូច្នេះ​ក្រុម​មក​ពី​អង់គ្លេស​នឹងមិន​ពិបាក​យក​ឈ្នះ​នោះឡើយ​។

  • Leicester ឈ្នះ ៤ ប្រកួត​ជាប់​គ្នា​មិន​ថា​ក្របខ័​ណ្ឌក្នុង​ឬ​ក្រៅ​ស្រុក​។ ក្រុម​កញ្ជ្រោង​ព្រៃ​បើកឆាក​ក្នុង​ពូ​ល G ឈ្នះ​រហូត និង​កំពុង​នាំមុខ​លើ​កំពូល​តារាង​។ មុន​នឹង​ទទួល Braga យប់​នេះ ពួក​គេ​ទើបតែ​បំបាក់ Leeds ៤-១ នៅ​ក្រៅ​ទឹកដី​។

Braga ក៏​ខ្លាំង​ដែរ ៦ ប្រកួត​គ្រប់​ក្របខ័ណ្ឌ​ឈ្នះ​រហូត ហើយ​បើកឆាក EL ពីរ​ប្រកួត​ក៏​ឈ្នះ​ដូច Leicester ដែរ ប៉ុន្តែ​ក្រុម​ព័រ​ទុយ​ហ្គាល់​មក​ទឹកដី King Power Stadium របស់​អង់គ្លេស មិនមែន​មក​បុក​ទេ គឺ​មក​ទប់​។

Leicester ធ្លាប់​ជួប​ក្រុម​មក​ពី​ព័រ​ទុយ​ហ្គាល់ ២ ដង​គត់ គឺ​ប៉ះ Porto ដោយ​ឈ្នះ​ម្នាក់​ម្តង​។ ចំណែក Braga ធ្លាប់​ប៉ះ​ក្រុម​មក​ពី​អង់គ្លេស​ច្រើនដង​មកហើយ ប៉ុន្តែ​ឈ្នះ​តែ​ម្តង​គត់​។

​ត្បិត Braga ឈ្នះ ៦ ប្រកួត​ជាប់​គ្នា​ក៏​ពិតមែន ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​បង្កើត​ឱកាស​ស៊ុត​ស្រួលៗ​នៅ​ទឹកដី​របស់ Leicester បានឡើយ​។ ហើយ​មួយវិញទៀត Braga លេង​នៅ​ក្រៅ​ទឹកដី ១០ លើក​មក​នេះ​ឈ្នះ​តែ ៤ ប៉ុណ្ណោះ ដូច្នេះ Leicester នឹង​ឈ្នះ​ការប្រកួត​នេះ​។​

  • Arsenal ពិត​ណាស់​ជា​ក្រុម​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពូ​ល B ដោយ​បើកឆាក​ឈ្នះ​ទាំងពីរ ស៊ុត​ចូល ៥ របូត​វិញ ១​។ ប៉ុន្តែ Molde ក៏​មិន​អន់​ប៉ុន្មាន​ដែរ បើកឆាក​២​លើក​ឈ្នះ ២ ដូចគ្នា​។

Arsenal ធ្លាប់​ជួប​ក្រុម​មក​ពីន័រ​វែ​ស ៤ ដង មិន​ដែល​ចាញ់​ម្តងណា​ឡើយ​។ Molde មិន​ធ្លាប់​ជួប​ក្រុម​មក​ពី​អង់គ្លេស​ទេ​។ យោង​តាម​ប្រវត្តិ​នេះ គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ បើ Arsenal យកឈ្នះ Molde ព្រោះ​ក្រុម​ម្ចាស់ផ្ទះ​មាន​កីឡាករ​ល្អ​ជាង និង​មាន​ប្រៀប​ទឹកដី​ថែមទៀត​។ ទស្សនៈ Arsenal នឹង​យក​បាន ៣ ពិន្ទុ​៕sn

​ការព្យាករណ៍​សម្រាប់ EL ទាំង ២៤ គូ​យប់​នេះ ៖

  • 00:55 Roma 4-0 CFR Cluj
  • 00:55 Rapid Wien 2-0 Dundalk
  • 00:55 Slavia Praha 0-1 Nice
  • 00:55 Hapoel Be’er Sheva 1-3 Bayer Leverkusen
  • 00:55 Benfica 2-0 Rangers
  • 00:55 Lech Poznań 1-1 Standard Liège
  • 00:55 PAOK 2-0 PSV Eindhoven
  • 00:55 Omonia Nicosia 3-1 Granada
  • 00:55 Rijeka 1-3 Napoli
  • 00:55 Real Sociedad 0-2 AZ Alkmaar
  • 00:55 Sivasspor 2-0 Qarabag
  • 00:55 Ludogorets 0-4 Tottenham Hotspur
  • 03:00 Young Boys 3-0 CSKA Sofia
  • 03:00 Arsenal 2-0 Molde
  • 03:00 Leicester City 2-0 Sporting Braga
  • 03:00 Zorya 1-1 AEK Athens
  • 03:00 Celtic 2-1 Sparta Praha
  • 03:00 AC Milan 1-1 Lille
  • 03:00 Villarreal 4-0 Maccabi Tel Aviv
  • 03:00 Antwerp 0-0 LASK
  • 03:00 Dinamo Zagreb 0-0 Wolfsberger AC
  • 03:00 Feyenoord 1-3 CSKA Moscow
  • 03:00 Crvena Zvezda 3-1 Gent
  • 03:00 Hoffenheim 4-0 Slovan Liberec​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...